ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស​វី​ពន្លះ​គ្នា​ជា​មួយ​ម៉ូតូ​វីវ៉ា​រ​អ្នក​បើក​និង​អ្នក​រួម​ដំណើ​​រ ​របួស​ធ្ងន់-ស្រាល​

11 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​បុរស​ម្នាក់​ទៀត​បើក​ម៉ូតូ​ស្មាសវី​​ ​​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ទៅ​បុក​ជា​មួយ​ម៉ូតូ​​វី​វ៉ាជិះ​ម្នាក់​ឯង​​​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​វីវ៉ា​​របួស​បែក​ក្បាល​ហើយ​សន្លប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​ រី​ឯ​អ្នក​ជិះ​ម៉ូតូ​ស្មាស​របួស ធ្ងន់ស្រាល​។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១០​និង​០៥​នាទី យប់​ថ្ងៃ ទី​​​២១ មេសា​២០១៤ នៅ​ចំណុច​មុខ​

រាជ​ធា​នី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​បុរស​ម្នាក់​ទៀត​បើក​ម៉ូតូ​ស្មាសវី​​ ​​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ទៅ​បុក​ជា​មួយ​ម៉ូតូ​​វី​វ៉ាជិះ​ម្នាក់​ឯង​​​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​វីវ៉ា​​របួស​បែក​ក្បាល​ហើយ​សន្លប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​ រី​ឯ​អ្នក​ជិះ​ម៉ូតូ​ស្មាស​របួស ធ្ងន់ស្រាល​។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១០​និង​០៥​នាទី យប់​ថ្ងៃ ទី​​​២១ មេសា​២០១៤ នៅ​ចំណុច​មុខ​ក្រសួង​ធន​ធាន​ទឹក​​ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ផ្សារ​ដ់ើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ស្មាស​វី ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់​ចាម​1J-2540 ជិះ​គ្នា​០២​នាក់​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ពី​​ជើង​ទៅ​ត្បូង​(ជិះ​ខុស​ផ្លូវ)  ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ស្រាប់​តែ​មក​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​ជិះ​មក​បុក ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-6135 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នា​ ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​វីវ៉ា បែក​ក្បាល​ហើយ​សន្លប់​ពេល​បញ្ចូន​ដល់​មន្ទីរ​ពេទ្យ​ ចំណែក​០២​នាក់​ជិះ​ម៉ុតូ​ស្មាស​ទៅ​បុក​គេ​រង​របួស​ធ្ងន់​និង ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​គេ​ឃើញ​តំណាង​ភា​គី​ទាំង​០២​សម្រួល​គ្នា​ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។