ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ចេញពីខេធីវី បើកឡាន​ថយក្រោយ​បុ.ក​រះ​ ផ្អើលក្បែរ​ផ្សារ​នាគ​មាស

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញពី​ហាង​ខារ៉ាអូខេ​បើករថយន្ត​ថយក្រោយ​ជ្រុល​ទៅ​បុក​រះ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​នាគ​មាស ​បណ្តាលឱ្យស្រីម្នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល ។ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញពី​ហាង​ខារ៉ាអូខេ​បើករថយន្ត​ថយក្រោយ​ជ្រុល​ទៅ​បុក​រះ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​នាគ​មាស ​បណ្តាលឱ្យស្រីម្នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ លើ​កំណាត់​ផ្លូវ​លេខ​២៣០ នៅទល់មុខហាង​ដាប់​ប៊ែ​ល​យូ ខេ​ធី​វី ស្ថិត​នៅ​ក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​អ្នក​លក់ដូរ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​ចេញពី ខេ​ធី​វី​មួយ​កន្លែងខាងលើ​ និង​ឡើង​ជិះ​រថយន្តមួយគ្រឿង​ FORD EVEREST ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AT-8209 អ្នក​បើក​ជា​មនុស្ស​ស្រី ។ លុះ​ពេល​បើក​រថយន្ត​ថយក្រោយ ក៏​ជ្រុល​ចង្កូត​បុក​រះ​រ៉ឺ​ម៉ក​លក់​ផ្លែ​ឈើ និង​ម៉ូតូ រួម​ទាំង​កង់​បី​ឥណ្ឌា​ចំនួន​២​គ្រឿង​ទៀត​បង្ក​ការ​ខូចខាត និង​ជ្រុះ​ផ្លែ​ឈើ​រាយ​ប៉ាយ​លើ​ថ្នល់ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​រុញ​កង់​បី​ឥណ្ឌា​ទៅ​បុក​ធ្លាយ​ជ​ញ្ចាំ​ង​សង្ក​សី​របង​អតីត​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ថែម​ទៀត ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា នៅ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​អោយ​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ស្កូ​ពី ពណ៌​ក្រហម កំពុង​ឈប់​ទិញ​ផ្លែ​ឈើ ត្រូវ​រថយន្ត​បង្ក​ថយ​បុក​អោយ​របួសធ្ងន់​ ត្រូវ​បងប្អូន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​បុរស​ម្នាក់​ទៀត ជា​អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ផ្លែ​មៀន ត្រូវ​រថយន្ត​ថយ​បុក​រង​របួសស្រាល ។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ