ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​​​ស្រា​​ស្រមៃ​​​គេដេញ​កាប់​ ទាញ​​​កាំ​បិត​កាប់​​ប្រពន្ធ​​​ស្លាប់​ នៅ​​​វេលា​ទៀប​​ភ្លឺ​​គួរ​ឱ្យ​​​​​រន្ធ​ត់​

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ នគរ​បាល​ស្រុក​ពួក​ សហ​ការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ឃាត់​ខ្លួន​បុរស​ជា​ប្តី​ ដែល​បាន​សម្លាប់​ប្រពន្ធ​ ខណៈ​ពេល​រូប​គេ​ស្រវឹង​ស្រា​ ហើយ​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត​ ផុង​លលាដ៍​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្ទះ​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​ភ្លឺ​ ថ្ងៃ​ទី​២០​ មេសា​ នៅ​លើ​ផ្ទះ​ ក្នុង​ភូមិ​ចុង​ថ្នល់​ ឃុំ​យាង​ ស្រុក​ពួក​ ។​

បុរស​ជា​ប្តី​ឈ្មោះ​ លិក​ ជ្រក់​ អាយុ​៣៥​ឆ្នាំ​ ឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​ ហូរ ភន់ អាយុ​៣៧​ឆ្នាំ​ មាន​កូន​ប្រុស​២​នាក់​ អាយុ​៦​ឆ្នាំ​ និង​៨​ឆ្នាំ​ ។​ លោក​អនុ​សេនីយ៍​ឯក​ នឹម​ សារ៉ាត់​ អធិ​ការ​រង​នគរ​បាល​ស្រុក​ពួក​ ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​ និង​លោក​អនុ​សេនីយ៍​ឯក​ ជិន​ សឿត​ នាយ​ផ្នែក​ឧក្រិដ្ឋ​មួយ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ឱ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ ក្រោយ​ពី​កាប់​ប្រពន្ធ​ស្លាប់​ហើយ​ មិន​បាន​រត់​គេច​ទៅ​ណា​ទេ ទើប​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗ​ ហើយ​សួរ​នាំ​ រួច​បញ្ជូន​បន្ត​ទៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២០​ មេសា​ ។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ បុរស​ជា​ប្តី​ និយាយ​ថា​ រូប​គេ​បាន​សម្លាប់​ប្រពន្ធ​ប្រាកដ​មែន​ ដោយ​សារ​ញៀន​ស្រា​ ហើយ​មាន​អារម្មណ៍​រវើ​រវាយ​ថា​មាន​គេ​មក​កាប់​ខ្លួន​ ពេល​នោះ​ក៏​ទៅ​ទាញ​កាំបិត​ខ្វែវ​មក​កាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត​តែ​ម្តង​ ប៉ុន្តែ​កូនៗ​ដេក​ក្នុង​មុង​មិន​ភ្ញាក់​ទេ​ ។​ ក្រោយ​ពេល​សួរ​នាំ​ សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ជា​ប្តី​ និង​វត្ថុ​តាង​ ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បីចាត់​វិធាន​ការ​តាម​ច្បាប់​ ។​ ដោយ​ឡែក​ នៅ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ អ្នក​ភូមិ​ដែល​ទៅ​ជួយ​ឃាត់​ ក៏​ត្រូវ​បុរស​នេះ​កាប់​រយះ​ម្រាម​ដៃ​ស្តាំ​ និង​គុម្ព​ត្រចៀក​ផង​ដែរ​ ៕​