ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​​ទ្រុស្ត​​​មិត្ត​​កាប់​ប្រហារ​ ​ដាច់​.ក​​​យ៉ាង​​សាហាវ​​​បំផុត ប្លន់​​យក​ខ្សែ​.ក​​​និង​​ខ្សែ​ដៃ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ អំពើ​សម្លាប់​ដោយ​កាប់​​ជន​រង​គ្រោះ​​​យ៉ាង​ឃោរ​ឃៅ​​​រហូត​ដាច់​ក​ ប្លន់​យក​ខ្សែ​.ក​​ និង​ខ្សែ​ដៃ​ ​​​ផ្តើម​ចេញ​ពី​គំនិត​ដ៏​ខ្មៅ​ក្រខ្វក់​របស់​មិត្ត​ភក្តិ​៣​នាក់​ ហើយ​​ក្រោយ​ពី​សម្លាប់​រួច បាន​យក​​សព​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​សណ្តាយ​ ស្ថិត​​ត្រង់​ព្រំ​ប្រទល់​​ស្រុក​ចំនួន​៣​គឺ​ ស្រុក​អូរ​រាំង​ឪ ស្រុក​កោះ​សូទិន ​ខេត្ត​កំពង់​ចាម និង​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង។

ខេត្ត​កំពង់​ចាម​ ៖ អំពើ​សម្លាប់​ដោយ​កាប់​​ជន​រង​គ្រោះ​​​យ៉ាង​ឃោរ​ឃៅ​​​រហូត​ដាច់​ក​ ប្លន់​យក​ខ្សែ​.ក​​ និង​ខ្សែ​ដៃ​ ​​​ផ្តើម​ចេញ​ពី​គំនិត​ដ៏​ខ្មៅ​ក្រខ្វក់​របស់​មិត្ត​ភក្តិ​៣​នាក់​ ហើយ​​ក្រោយ​ពី​សម្លាប់​រួច បាន​យក​​សព​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​សណ្តាយ​ ស្ថិត​​ត្រង់​ព្រំ​ប្រទល់​​ស្រុក​ចំនួន​៣​គឺ​ ស្រុក​អូរ​រាំង​ឪ ស្រុក​កោះ​សូទិន ​ខេត្ត​កំពង់​ចាម និង​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង។

ហេតុ​ការណ៍​​នេះ​ត្រូវ​បាន​គេ​ដឹង​​​បន្ទាប់​ពី​មាន​​ការ​ប្រទះ​ឃើញ​​​សព​មាន​ដង្កូវ​ចោះ​រួច​ទៅ​ហើយ​ នៅ​វេលា​ម៉ោង​ជាង​៥​ល្ងាច​ ថ្ងៃ​ទី​១៨ មេសា ទើប​មាន​ការ​​ភ្ញាក់​ផ្អើល​​ដល់​​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​តាម​លក្ខណៈ​បច្ចេក​ទេស​ ។ ​លោក​វរ​សេនីយ៍​ត្រី លឿង រដ្ឋា អធិការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​​ជន​រង​គ្រោះ​ ដែល​ប្រជា​​ពលរដ្ឋ​ប្រទះ​ឃើញ​នោះ​ឈ្មោះ ថុល ឡាចន្ថា ហៅ​​ ចាន់​ តារា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​មេលោង​ ឃុំ​មៀន ស្រុក​អូររាំង​ឪ សព្វ​ថ្ងៃ​​រស់​នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី​ តែ​បាន​មក​លេង​ផ្ទះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។
​លោក​​អធិការ​​បាន​បន្ត​ថា​ តាម​ការ​ស្រាវ​ជ្រាវ​ នៅ​ថ្ងៃ​ទី​១៦ មេសា​ ​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ ជន​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​នឹង​មិត្ត​ភក្តិ​ចំនួន​៣​នាក់​ រហូត​ដល់​​វេលា​ល្ងាច​ ក៏​បាត់​មិន​ឃើញ​មក​ផ្ទះ​​វិញ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មាន​ការ​ព្រួយ​បារម្ភ​ និង​តាម​សួរ​​គេ​ឯ​ង​គ្រប់​គ្នា​នៅ​ក្នុង​ភូមិ​ តែ​មិន​មាន​អ្នក​ណា​បាន​ដឹង​ទេ ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​​១៨ មេសា ប្រជា​ពលរដ្ឋ​​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ត្រង់​ចំណុច​ស្ពាន​ព្រែក​សណ្តាយ​​ ​ធុំ​ក្លិន​ស្អុយ​ខុស​ប្លែក​​ពី​ធម្មតា ក៏តាម​​​រក​ប្រភព​ក្លិន​ ទើប​ប្រទះ​​ឃើញ​សព​មនុស្ស​​ប្រុស​ម្នាក់ ដោយ​មាន​ស្នាម​កាប់​ដាច់​.ក​ ជាប់​តែ​ស្បែក​បន្តិច​ប៉ុណ្ណោះ ។ សព​ពាក់​អាវ​យឺត​​ពណ៌​ខ្មៅ​ដៃ​វែង​ និង​ស្លៀក​ខោ​ខូវ​ប៊យ ។ បន្ទាប់​មក​ អ្នក​ប្រទះ​ឃើញ​សព​​បាន​រាយ​ការណ៍​​ដល់​​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​មៀន  ហើយ​​លោក​នាយ​ប៉ុស្តិ៍​ទូរ​ស័ព្ទ​​មក​ប្រាប់ ​លោក​​អធិការ​ក៏​​មាន​ការ​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​ ចុះ​ទៅ​កន្លែង​កើត​ហេតុ​ជា​ ​បន្ទាន់ ។ ជាមួយ​នេះ​ ក៏បាន​រាយ​ការណ៍​​បន្ត​ទៅ​លោក​ឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន ស្នង​ការ​​នគរ​បាល​ខេត្ត​​​​ឱ្យ​បាន​ដឹង​ ហើយ​ក៏​ចាត់​​ឱ្យ​ការិយា​ល័យ​​នគរ​បាល​​បច្ចេក​ទេស​​វិទ្យា​សាស្ត្រ​​ខេត្ត​ ចុះ​ទៅ​ពិនិត្យ​សព​​ទំាង​យប់​ផង​ដែរ ។

​តាម​រយៈ​អ្នក​មក​មើល​​សព ដំបូង​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​អ្នក​ស្លាប់​នោះ​ទេ តែ​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​លេច​ឮ​ដល់​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​ ទើបនាំ​គ្នា​មក​មើល​​​ និង​ស្គាល់​​អ្នក​ស្លាប់​គឺ​ឈ្មោះ ចាន់ តារា ។ ជុំ​វិញ​ករណី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ជា​អំពើ​ប្លន់​សម្លាប់​​​យក​ខ្សែ​.ក​ប្លាទីន​១ខ្សែ​ទម្ងន់​២​ជី ខ្សែ​ដៃ​​ប្លាទីន​៤ជី ព្រម​ទាំង​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​​ តម្លៃ​១៥០​ដុល្លារ​ ពី​សំណាក់​ក្រុម​មិត្ត​ភក្តិ​ចំនួន​៣​នាក់​ ដែល​គេ​ស្គាល់​​អត្ត​សញ្ញាណ​ ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​រត់​​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ និង​​អ្នក​ខ្លះ​រត់​ទៅ​ខេត្ត​សៀម​រាប​។ លោក​អធិការ​អះ​អាង​ថា លោក​​បាន​កសាង​សំណុំរឿង​នេះ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​​ ដើម្បី​​សុំ​ដីកា​តាម​ចាប់​ក្រុម​​​ឃាតករ​​ទំាង​នោះ​ហើយ ។ ​សព​យុវ​ជន​​នេះ​មាន​ស្នាម​​កាប់​​ចំនួន​​៣​កន្លែង​​​រួម​មាន​ ​ត្រង់​​ក​កាប់​ដាច់​ជាប់​តែ​ស្បែក​បន្តិច​ប៉ុណ្ណោះ ​ខ្នង​ដៃ​ឆ្វេង និង​​ចង្កា ។ សព​នេះ​​ត្រូវ​គេ​ប្លុង​ចោល​នៅ​វាល​ស្រែ​ ចម្ងាយ​ពី​ស្ពាន​ព្រែក​សណ្តាយប្រមាណ​​៥០​ម៉ែត្រ ដោយ​មាន​ដង្កូវ​ចោះ​ផង​​ដែរ ។ ក្រោយ​ពី​បាន​​ពិនិត្យ​រួច​រាល់​​ ក៏​ប្រគល់​​សព​ទៅ​ឱ្យ​ឪពុក​ម្តាយ​ទាំង​យប់ ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅឃុំ​មៀន​ ស្រុក​អូរ​រាំង​ឪ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មេសា មិន​ទាន់​មាន​ជន​សង្ស័យ​ណា​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ឡើយ​ទេ តែ​ដោយ​យោង​តាម​បញ្ជា​របស់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ សមត្ថក​ិច្ច​​កំពុង​តែ​តាម​ប្រមាញ់​ក្រុម​ឃាត​ករ​​ទាំង​៣​នាក់​នោះ​ហើយ ដោយ​សារ​តែ​បាន​ស្គាល់​អត្ត​សញ្ញាណ ។

​​គួរ​រំឭក​ថា​​ កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មីនា​ កន្លង​ទៅ ឃាត​ករ​​មិន​ស្គាល់​​អត្ត​សញ្ញាណ​ប្រដាប់​ដោយ​អាវុធ​អាកា​មួយ​ដើម បាន​បាញ់​ប្រហារ​យ៉ាង​ព្រៃ​ផ្សៃ​​​ទៅ​លើ​គ្រូ​ពេទ្យ​ឯក​ជន​​ម្នាក់​ឈ្មោះ អ៊ុក ម៉ានិន​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទាវ ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ខ្នប់​ដំរី​ជើង ឃុំ​ដំរិល ស្រុក​អូររាំង​ឪ ​ហើយ​ករណី​នេះ​​​​ឃាតករ​មិន​ទាន់​ទាំង​​ចាប់​ខ្លួន​​បាន​ផង​​ បែរ​ជា​មាន​ករណី​កាប់​ប្រហារ​សុទ្ធ​តែ​សាហាវ​ដូច​គ្នា លើ​​ជន​រង​គ្រោះ​ឈ្មោះ ចាន់ តារា ទៀត។ គេ​មិន​ដឹង​​ថា​ តើ​សមត្ថ​កិច្ច​​អាច​បំបែក​សំណុំ​រឿង​ ដោយ​ការ​តាម​ចាប់​ឃាតករ​បាន​ដែរ​ឬ​យ៉ាង​ណា​ឡើយ ៕