ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហូបមីឆុង​ទឹក​ធម្មតា​និង​លាយ​ស្ពៃ​តឿរួច​…​​បុគ្គ​លិកខារ៉ាអូខេពុលផ្អើលឈុល

4 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​បា​វិត​ និង​មន្ត្រី​សាលាក្រុង​បា​វិត នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​KTVយីហោ​«​ហ្វា​ង​ថា​ង​លាំង​ហ្វា​ន់​លៀន​​ស័​រ​» របស់​ថៅកែ​ចិន​នៅ​ក្រុង​បា​វិត ក្រោយ​ពី​មាន​ហេតុការណ៍​ពុល​អាហារ​ធ្វើ​ឱ្យ​បុ​គ្គិល​ប្រមាណ​២៧​នាក់​រង​គ្រោះ…

​ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​បា​វិត​ និង​មន្ត្រី​សាលាក្រុង​បា​វិត នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​KTVយីហោ​«​ហ្វា​ង​ថា​ង​លាំង​ហ្វា​ន់​លៀន​​ស័​រ​» របស់​ថៅកែ​ចិន​នៅ​ក្រុង​បា​វិត ក្រោយ​ពី​មាន​ហេតុការណ៍​ពុល​អាហារ​ធ្វើ​ឱ្យ​បុ​គ្គិល​ប្រមាណ​២៧​នាក់​រង​គ្រោះ ។ អាហារ​ដែល​សង្ស័យ​បង្ក​ឱ្យ​ពុល​នេះ គឺ​មី​និង​បន្លែ ។ ការ​ត្រួតពិនិត្យ​នេះ ​ត្រូវ​បាន​ក្រុម​មន្ត្រី​យក​មីនិង​បន្លែ​ដែល​បុគ្គលិក​KTVហូប​ពុល​ដើម្បី​ធ្វើតេស្ត នៅ​មន្ទីរពិសោធន៍​ឯ​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ហោ ដា​រ៉េ​ត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​ថ្លែង​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ដោយ​មានការ​ណែនាំ​ពី​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក​និង​មន្ត្រី​ឯទៀត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​កិច្ច​កងរាជអាវុធហត្ថ​ចុះ​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ពុល​អាហារ​នៅ KTV​នេះ​ហើយ​ជំហាន​ដំបូង​មន្ត្រី​ជំនាញ បាន​យក​មី​ម៉ាក​មី​គី​ផលិត​នៅ​ប្រទេស​វៀតណាម បន្លែ ស្ពៃ​តឿ ស៊ុត ទឹក​ស៊ុប​យក​ទៅ​ធ្វើតេស្ត ពិនិត្យ​រក​សារធាតុពុល​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ពុល​បណ្តា​មក​ពី​អ្វី​ឲ្យ​ពិតប្រាកដ ។

ទោះបី​យ៉ាងណា​បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ជំហាន​ដំបូង​ករណី​នេះ​សង្ស័យ​ពុល​មី​ម៉ាក​មី​គី​នេះ​តែ​ម្តង តែ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​នោះ​គឺ​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​នៅ​ឯ​រាជធានី​ភ្នំពេញ​សិន ទើប​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា «​មន្ត្រី​ជំនាញ​យើង បាន​ចុះ​ទៅ​ដល់ ទីតាំង​លក់​មី​វៀតណាម នៅ​ក្នុង​សង្កាត់​បា​វិត ដើម្បី​ណែនាំ​ដល់​អ្នកលក់​មី​ប្រភេទ​នេះ បញ្ឈប់​ការ​លក់​ជា​បណ្តោះអាសន្ន​រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើការ​ពិសោធន៍​ឱ្យ​ច្បាស់​ថា តើ​មាន​សារធាតុពុល​ឬ​អត់ តែបើ​មិន​មាន​ទេ ទើប​អនុញ្ញាត​ឲ្យ​លក់​បន្ត ។ ផ្ទុយ​ទៅ​វិញ​បើ​រក​ឃើញ​ថា​មាន​ជាតិពុល​វិញ គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​មីនេះ​បន្ត​ទៀត​ជា​ដាច់ខាត​» ។ មិនដឹង​ដល់​ឆ្នាំ​ចែ​ត្រ​ណា​ទើប​ការ​ធ្វើតេស្ត​រក​ជាតិពុល​បាន​ទទួលលទ្ធផល​នោះ​ទេ ទំនង​ស្ងាត់ឈឹង​ទេ​ដឹង ?

បើ​តាម​ស្ត្រី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​KTV នេះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង៣០​នាទី​រំលង​អធ្រាត្រ​កាលពី​ថ្ងៃ​ទី​៧ តុលា នៅ​KTV «​ហ្វា​ង​ថា​ង​លាំង​ហ្វា​ន់​លៀន​ស័​រ​»​បុគ្គលិក​ដែល​ចប់​ការងារ​បាន​នាំ​គ្នា​ហូប​មីនេះ ​ដោយ​បាន​ឆុង​ជាមួយ​ទឹក​ធម្មតា​និង​លាយ​ស្ពៃ​តឿ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ដោយ​អ្នកខ្លះ​វិលមុខ ក្អួតចង្អោរ រាករូស ថប់ដង្ហើម​ជាដើម ត្រូវ​បាន​មេការ បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​គ្គី​និក​ឯកជន​មួយ​កន្លែង​នៅ​ក្រុង​បា​វិត ។ស្ត្រី​ជា​បុគ្គលិក​ខាងលើ​បាន​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ​ពួក​គេ​មិនសូវ​ហូប​មី​ទេ គឺ​ហូប​បាយ​ជាមួយ​ម្ហូប​ធម្មតា ដោយសារ​តែ​ចុងភៅ​អត់​នៅ​ក៏​នាំ​គ្នា​ឆុង​មី​ហូប​ស្រាប់តែ​ពុល​តែ​ម្តង ។

សូម​រំលឹក​ផង​ដែរ​កាលពី​ថ្ងៃ​ទី​៨ តុលា​កន្លង​ទៅ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ខារ៉ាអូខេ​ខាងលើ​នេះ​ដែរ ក៏​ប៉ុន្តែ​បាន​ដកថយ​វិញ​ដោយ​លោក ឈូក បណ្ឌិត មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ថា មូលហេតុ​មក​ពី​សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​មិន​សហការ ទើប​ថៅកែរ​ចិន​មិន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​ហើយ​ក៏​ត្រូវ​ដកថយ ។

រីឯ​មន្ត្រី​កាំកុងត្រូល​សុំ​ការ​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ ទើប​ថៅកែ​ចិន​ព្រម​បើកទ្វារ​ឲ្យ​ចូល​ពិនិត្យ ។ ក៏​​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ដោយ​មិន​បាន​ពិនិត្យ​សំណាក ​ដែល​មាននៅ​ក្នុង​រោង​បាយ​ក្រោយ​ពេល​ពុល​ភ្លាម​ៗ​នោះ​ឡើយ ៕​

អត្ថបទសរសេរ ដោយ