ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃនឹង​​នាំ​ចេញ​​ទឹក​ដោះ​គោ​​ស្រស់​ទៅ​ទីផ្សារ​​តៃ​វ៉ាន់​​មុន​នឹង​​ឈាន​ជើង​ចូល​​ទី​ផ្សារ​​ហុង​កុង​

11 ឆ្នាំ មុន

​​បណ្តាញ​ព័ត៌​មាន​​បរទេស​​ផ្សាយ​ថា កសិ​ដ្ឋាន​​ចិញ្ចឹម​គោ​យក​ទឹក​​ដោះ​​របស់​ថៃ​ បាន​​ត្រៀម​ទុក​នូវ​​ផលិត​ផល​ទឹក​ដោះ​គោ​ស្រស់​​របស់​ខ្លួន​​​ ដើ​ម្បី​នាំ​ចេញ​​ទៅ​ទី​ផ្សារ​​ត៉ៃ​វ៉ាន់​​ នា​អំទ្បុង​ខែ​មិថុនាខាង​មុខ​ ​មុន​នឹង​​ពង្រី​ក​ទី​ផ្សារ​​រប​ស់​ខ្លួន​នៅ​​ហុង​កុង​ ។ ​លោក​ Suchart Jariyalertsakdi អគ្គ​នាយក​​ក្រុម​ហ៊ុន​ផលិត​​ទឹក​ដោះ​គោ​ខាង​លើ​ បាន​​លើក​ទ្បើង​​កាល​ពី​សប្តាហ៍​​មុន​ថា «​តៃ​វ៉ាន់​​គឺ​ជា​ទី​ផ្សារ​​ ដែល​

​​បណ្តាញ​ព័ត៌​មាន​​បរទេស​​ផ្សាយ​ថា កសិ​ដ្ឋាន​​ចិញ្ចឹម​គោ​យក​ទឹក​​ដោះ​​របស់​ថៃ​ បាន​​ត្រៀម​ទុក​នូវ​​ផលិត​ផល​ទឹក​ដោះ​គោ​ស្រស់​​របស់​ខ្លួន​​​ ដើ​ម្បី​នាំ​ចេញ​​ទៅ​ទី​ផ្សារ​​ត៉ៃ​វ៉ាន់​​ នា​អំទ្បុង​ខែ​មិថុនាខាង​មុខ​ ​មុន​នឹង​​ពង្រី​ក​ទី​ផ្សារ​​រប​ស់​ខ្លួន​នៅ​​ហុង​កុង​ ។ ​លោក​ Suchart Jariyalertsakdi អគ្គ​នាយក​​ក្រុម​ហ៊ុន​ផលិត​​ទឹក​ដោះ​គោ​ខាង​លើ​ បាន​​លើក​ទ្បើង​​កាល​ពី​សប្តាហ៍​​មុន​ថា «​តៃ​វ៉ាន់​​គឺ​ជា​ទី​ផ្សារ​​ ដែល​មាន​សក្តា​នុ​ពល​​ និង​គួរ​​ឱ្យ​ចាប់​អារម្មណ៍​​ចំពោះ​​ផលិត​ផល​​របស់យើង​ ។

​​ម៉្យាង​​ទៀត​ ​ក្រៅពី​អតិថិជន​​តៃ​វ៉ាន់​​ ក៏​នៅ​​មាន​ជន​ជាតិ​​ថៃ​​ប្រមាណ​​ជា​១០​ម៉ឺននាក​់​​ផ្សេង​ទៀត​ ​ដែល​កំពុង​ធ្វើ​​ការ​នៅ​ទៅ​​នោះ​ស្រាប់​ ។​ ដូចនេះ​ ​យើង​ជឿ​ជាក់​ថា ផលិត​ផល​​ទឹក​ដោះ​គោ​​ស្រស់​របស់​យើង​​មាន​មុំ​ នៃ​ការ​​ប្រកួត​ប្រជែង​​ទីផ្សារ​» ។ ​ចំណែក​​យីហោ​​ដែល​នឹង​​ត្រូវ​បង្ហាញ​វត្ត​មាន​​ជា​​លើក​ដំបូង​​លើ​​ទី​ផ្សារ​​នៃតំបន់​នោះ​​មាន​ឈ្មោះ​ថា ​«Thai-Danish» ដែល​​ជា​ទឹក​ដោះ​គោ​​រស​ជាតិ​​ផ្អែម​ និង​ទឹក​ដោះ​គោ​​ស្រស់​ជា​ប្រអប់​​មាន​ចំណុះ​​២០០​មី​លី្ល​លីត្រ​ ។

លោក​បាន​បន្ថែម​​ទៀត​ថា ​ប្រសិន​​បើ​ការ​ប្រទ្បូក​​លើ​​ទី​ផ្សារ​​នេះ​ទទួល​បាន​​ជោគ​ជ័យ​​ ការ​លក់​​របស់​យើង​​នឹង​​បង្កើន​លទ្ធ​ភាព​​វាយ​លុក​ទី​ផ្សារ​​ហុង​កុង​ ប្រទេស​ចិន​ ​ជប៉ុន និង​​កូរ៉េ​ខាង​ត្បូង​ ថែម​ទៀត​ ។ សូម​បញ្ជាក់​ថា ​ជំហាន​ដំបូង​​ប្រទេស​​​ថៃ នឹង​នាំ​ចេញ​​ទៅ​តៃ​វ៉ាន់​​ត្រឹម​តែ​​២០​តោន​​ប៉ុណ្ណោះ​ ​នៅ​ក្នុង​ខែ​មិថុនា​ ​ចំណែក​​តាម​​ការ​គ្រោង​​ទុក​ គឺ​ពី​៤០​ទៅ៦០​តោ​ក្នុង​១​ខែ​ ៕