ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គាំ​ទ្រ​បាល់​ទាត់​ប្រេស៊ីល​ចំណាយ​ពេល​20ឆ្នាំ​ប្រើប្រាស់​ វត្ថុ​គ្រប់​យ៉ាង​តំណាង​ឱ្យ​ឈុត​សម្លៀក​បំពាក់​ក្រុម​ជម្រើស​ជាតិ​

11 ឆ្នាំ មុន

លោក​ Nelson Paviotti វ័យ​ ៥៧​ឆ្នាំ​ រស់​នៅ​ទីក្រុង​សាវប៉ូឡូ​ ប្រទេស​ប្រេស៊ីល​ ជា​មេធាវី​ជើង​ចាស់​ ហើយ​ក៏​ជា​អ្នក​គាំ​​ទ្រ​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ ដ៏​ចំណាស់​ជាង​គេ​បំផុត​ ដែល​បាន​ចំណាយ​ពេល​វេលា​២០​ឆ្នាំ​ ជ្រើស​រើស​យក​វត្ថុប្រើប្រាស់​គ្រប់​យ៉ាង​តំណាង​ឱ្យ​ឈុត​សម្លៀក​បំពាក់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ដែល​មាន​ពណ៌​លឿង​ បៃតង​ ខៀវ​ និងពណ៌​ស​ បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ជម្រើស​

លោក​ Nelson Paviotti វ័យ​ ៥៧​ឆ្នាំ​ រស់​នៅ​ទីក្រុង​សាវប៉ូឡូ​ ប្រទេស​ប្រេស៊ីល​ ជា​មេធាវី​ជើង​ចាស់​ ហើយ​ក៏​ជា​អ្នក​គាំ​​ទ្រ​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ ដ៏​ចំណាស់​ជាង​គេ​បំផុត​ ដែល​បាន​ចំណាយ​ពេល​វេលា​២០​ឆ្នាំ​ ជ្រើស​រើស​យក​វត្ថុប្រើប្រាស់​គ្រប់​យ៉ាង​តំណាង​ឱ្យ​ឈុត​សម្លៀក​បំពាក់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ដែល​មាន​ពណ៌​លឿង​ បៃតង​ ខៀវ​ និងពណ៌​ស​ បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​លើក​ពាន​រង្វាន់​ បាល់​ទាត់​ពិភព​លោកក្នុង​ឆ្នាំ​១៩៩៤​ ។

​ ជា​រៀង​រាល់​ថ្ងៃ​​ មេធាវី​វ័យ​ចំណាស់​តែង​តែ​បើក​រថយន្ដ​ទៅ​ធ្វើ​ជា​ធម្មតា​ តែ​លក្ខណៈ​ពិសេស​ត្រង់​ថា​ រថយន្ដ​និង​ការ​តុប​តែង​ខ្លួន​របស់​លោក​គឺ​លម្អ​ដោយ​ពណ៌​ចម្រុះ​គ្នា​ដែល​បង្ហាញ​ពី​ឈុតសម្លៀក​បំពាក់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​លោក​តែង​តែ​គាំ​ទ្រ​ជា​​យូរ​មកហើយ​ ។​ មិន​ថា​រថយន្ដ​ ឬ​ការ​តុប​តែង​ខ្លួន​ទេ​ ការិយាល័យ​ធ្វើ​ការ​ ទូ​ដាក់​ឯកសារ​ ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​ការិយា​ល័យ​ក៏​សុទ្ធ​តែ​ពណ៌​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែរ​ ។​ អ្វី​ដែល​គួរ​អស់​សំណើច​ជាង​នេះ​ទៅ​ទៀត​នោះ​ អាហារ​ដែល​គាត់​ទទួល​ទាន​ជា​មួយ​ប្រពន្ធ​ជា​រៀង​រាល់ថ្ងៃ​ក៏​លម្អ​ដោយ​ឈុត​សម្លៀក​បំពាក់​នេះ​ដែរ​ ។

លោក​ Nelson Paviotti និយាយ​ថា​ អ្វី​ៗ​ដែលខ្ញុំ​ធ្វើ​នេះ​មិន​មែន​ជា​ការ​សម្ដែង​ឈុត​ឆាក​ក្នុង​ភាព​យន្ដ​ ឬ​ជា​ការ​បង្ហាញ​ពី​ភាព​ប្លែកៗ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មើលទេ​ ផ្ទុយ​ទៅវិញ​ វា​ជា​ទឹក​ចិត្ដ​គាំទ្រ​ និងការ​ស្រឡាញ់​ពេញ​ទំហឹង​លើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ ។ លោក Nelson Paviotti ឱ្យ​ដឹង​​ទៀត​ថា​ លោក​ចាប់​ផ្ដើម​ធ្វើ​ចាប់​តាំង​ពី​លោក​បាន​សន្យា​ជា​មួយ​មិត្ដ​ភក្ដិ​របស់​លោក​ក្នុង​ការ​ភ្នាល់​បាល់​អំឡុង​ពេលប្រកួត​ដណ្ដើម​ពាន​រង្វាន់​ពិភព​លោក​ ឆ្នាំ​ ១៩៩៤ ដែល​រូប​លោក​សន្យា​ថា​ បើសិន​ជា​ក្រុម​បាល់​ទាត់​របស់ប្រទេស​ប្រេស៊ីល​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ World Cup នេះ​ រូប​លោក​នឹង​ប្រើ​ប្រាស់​ពណ៌​ដែល​តំណាង​ឱ្យ​ឈុត​សម្លៀក​បំពាក់​របស់​ប្រទេស​ប្រស៊ីល​ ។​

យ៉ាង​ណា​មិញ​ អ្នក​ស្រី​ Marie Antoinette Paviotti គ្រូ​បង្រៀន​ចូលនិវត្ដន៍​ និង​ជា​ឧត្ដម​ភរិយា​របស់​លោក​ Nelson Paviotti ឱ្យ​ដឹង​ដែរ​ថា​ កាល​ពី​មុន​ អ្នក​ស្រី​ធុញ​ទ្រាន់​នឹង​ពណ៌​ទាំង​អស់​នេះ​ណាស់​ តែ​បន្ទាប់​ពី​មាន​ការ​បក​ស្រាយ​ និង​ពន្យល់​ណែ​នាំ​ពី​ប្ដី​របស់​អ្នក​ស្រី​ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​ផ្លាស់ប្ដូរ​ទស្សនៈ​ ហើយ​ថែម​ទាំង​ប្រើប្រាស់​របស់​របរ​ទាំង​អស់​ដែល​មាន​ពណ៌​ទង់​ជាតិ​របស់ប្រទេស​ប្រេស៊ីល​ទៀត​ផង​ ៕​