ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​ចូល​ឆ្នាំ​ថ្លៃ​​ចំណត​15.00​0​រៀល​លើស​​ពី​សៀវ​ភៅ​​បន្ទុក​ជិត​​4​ដង​

11 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ នៅ​ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក៏​ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ បង​ប្អូន​កូន​ចៅ​របស់​ប្រជាពល​រដ្ឋ​នៅតាម​ភូមិ​ស្រុក​ដែល​ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ឆ្ងាយ​ពី​ផ្ទះ តែងតែ​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​តាម​ភូមិ​ ឃុំរបស់​ខ្លួន​វិញ​ ដោយ​អ្នក​ខ្លះ​មាន​មធ្យោ​បាយ​ជិះ​ដោយ​ខ្លួន​ឯង​ ​ឯ​អ្នក​ខ្លះ​ត្រូវ​ជិះ​រថយន្ត​ឈ្នួល​មក​លេង​ស្រុក​កំណើត ។​ ​

ខេត្ត​តាកែវ​ ៖ នៅ​ក្នុង​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក៏​ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ បង​ប្អូន​កូន​ចៅ​របស់​ប្រជាពល​រដ្ឋ​នៅតាម​ភូមិ​ស្រុក​ដែល​ទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ឆ្ងាយ​ពី​ផ្ទះ តែងតែ​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​តាម​ភូមិ​ ឃុំរបស់​ខ្លួន​វិញ​ ដោយ​អ្នក​ខ្លះ​មាន​មធ្យោ​បាយ​ជិះ​ដោយ​ខ្លួន​ឯង​ ​ឯ​អ្នក​ខ្លះ​ត្រូវ​ជិះ​រថយន្ត​ឈ្នួល​មក​លេង​ស្រុក​កំណើត ។​ ​

លុះ​នៅ​ពេល​បញ្ចប់​ពិធី​បុណ្យ​ ពួក​គេ​ក៏​ត្រឡប់​​ទៅ​កន្លែងធ្វើ​ការងារ​របស់​ពួក​គេវិញ​ដែរ បុ៉ន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​ជា​រៀង​រាល់​ឆ្នាំ​ឱ្យតែ​ចប់​ពិធី​បុណ្យ​ម្តងៗ​ តម្លៃ​រថយន្ត​ឈ្នួល​បាន​ឡើង​ថ្លៃ​ ចំណែក​អ្នក​យក​ភាស៊ី​តាម​ចំណត​ក៏​ដំឡើង​ថ្លៃ​ដែរ និង​មិ​នដែល​ឃើញ​អាជ្ញាធរ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធណា​មក​ទប់​ស្កាត់​ម្តងណា​ឡើយ​ គឺ​ទុក​ឱ្យ​េម​ភាស៊ី​ដំឡើង​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ។​ ប្រភព​ពី​អ្នក​រត់​តាក់​ស៊ី​តាកែវ-​ភ្នំពេញ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​​ មិន​ថា​តែ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឡើយ​ តម្លៃ​ឈ្នួល​រថយន្ត​​តែង​តែ​ឡើង​ថ្លៃ​ជា​និច្ច​ គឺ​ក្នុង​ម្នាក់​តម្លៃ​២​ម៉ឺន​រៀល​ពី​តាកែវ​ទៅ​ដល់​ភ្នំ​ពេញ​ ដែល​ថ្ងៃ​ធម្មតា​ម្នាក់​១​ម៉ឺន​រៀល ។​

ទន្ទឹម​នឹង​ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​នេះ​​ដែរ បើងាក​មក​មើល​មេភាស៊ី​នៅ​ចំណត​រថយន្ត​តាកែវ​វិញ​ គេ​ក៏​ដំឡើង​ថ្លៃភាស៊ី​​ដែរ​ គឺ​​សម្រាប់​រថយន្ត​ឈ្នួល​១​គ្រឿង​គេ​យក​១៥.០០០​រៀល​លើស​​ពី​សៀវ​ភៅ​បន្ទុក​ដែល​រដ្ឋ​កំណត់​ រថយន្ត​តាក់​ស៊ី​១​គ្រឿង​ឱ្យ​មេ​ភាស៊ី​យកតែ​៤.០០០​រៀល​ទេ​ ។​ ប្រភពដដែល​បន្ត​ទៀត​ថា​ ចំណត​រថយន្ត​តាកែវ​នៅខាង​ក្រោយ​ស្ថានីយ​សាំង​ ពី​ខាង​កើត​ត្រូវ​បាន​គេ​ជួល​ឱ្យ​គេ​លក់​អំពៅ​ និង​ឪឡឹក​ ហើយ​គេបាន​យក​ផ្លូវ​ជាតិ​លេខ​២ ធ្វើ​ជា​ចំណត​រថយន្ត​ម្តង ដែល​ធម្មតា​ថ្លៃ​ចំណតតាក់​ស៊ី​​១​គ្រឿង​១០.០០០​រៀល ។​

គួរ​កត់​សម្គាល់​ថា​​ ឆ្នាំ​២០១៤ នេះ​ អាជ្ញា​ធរ​ខេត្ត​បាន​បង្កើត​គណៈ​កម្មការ​ដេញ​ថ្លៃ​ភាស៊ី​ទូទាំង​ខេត្ត​ ដោយ​មាន​លោក​យស​ ណាស៊ី​ អភិបាល​រង​ខេត្ត​ ជាប្រធាន​គណៈ​កម្មការ​ និង​មន្ទីរ​ជុំវិញ​ខេត្ត​ជា​អនុប្រធាន​ និង​ជា​សមា​ជិក​ ។ កន្លង​មក​លោក​ប្រធាន​គណៈ​កម្មការ​បាន​ព្រមាន​យ៉ាង​ចាស់​ដៃ​ដល់​អ្នក​​វិនិ​យោគ​ទុន​ប្រមូល​ភាស៊ី​តាម​ផ្សារ​ កំពង់​ទូក​ ចំណត​រថយន្ត​ និង​​ការ​ប្រមូល​ភាស៊ី​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​តាម​សៀវ​ភៅ​បន្ទុក​ជា​ដាច់​ខាត និង​បាន​ពិន័យ​ដល់​ផ្សារ​ចំនួន​១២​ ផង​ដែរ​ ដែល​មិន​អនុវត្ត​ រហូត​ពិន័យ​ដក​ការ​វិនិ​យោគ​ថែម​ទៀត​​ផង បុ៉ន្តែ​រហូត​មកដល់​ថ្ងៃ​នេះ​ការ​យក​លុយ​លើស​សៀវ​ភៅ​បន្ទុក​នៅតែ​មាន​ដដែល​ ៕​