ថ្មីៗនេះប្រាក់ផោនរបស់អង់គ្លេសបានកើនឡើងខ្ពស់ធៀបនឹងដុល្លារអាមេរិក បន្ទាប់ពីអត្រាអត់ការងារធ្វើរបស់ពលរដ្ឋអង់គ្លេសបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតនៅក្នុងរយៈពេល៥ឆ្នាំមកនេះដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ។
យោងតាមការិយាល័យស្ថិតិជាតិរបស់អង់គ្លេស អត្រាអត់ការងារធ្វើរបស់ពលរដ្ឋនៅក្នុងប្រទេសបានធ្លាក់ចុះ៦,៩%នៅក្នុងត្រីមាសទី១នៃឆ្នាំ២០១៤ នេះ ដែលធ្លាក់ចុះពីអត្រា៧,១%នៃត្រីមាសទី៤ឆ្នាំ២០១៣ ។ តួលេខនេះបានធ្វើឱ្យរូបិយប័ណ្ណរបស់អង់គ្លេសហក់ឡើងទៅនឹងអត្រា១ផោនស្មើនឹង១,៦៨១៨ ដុល្លារអាមេរិក កាលពីសប្ដាហ៍មុន ខណៈដែលកាលពីខែកុម្ភៈ ១ផោនស្មើនឹង១,៦៨១៣ ដុល្លារអាេមរិក ដែលនេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩ ។ ដោយឡែកវិទ្យាស្ថានEY ITEM Club មានមូលដ្ឋានក្នុងទីក្រុងឡុងបានព្យាករថាកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៤នឹងកើនឡើងពី២,៧%ទៅ២,៩% ៕
ចែករំលែកព័តមាននេះ