ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wawrinka ​​​ផ្តួល​ហ្វេដឺរ័រ់យកឈ្នះពានជើងឯក Monte-Carlo ATP Masters

11 ឆ្នាំ មុន

កីឡាករ​ស្វ៊ីស Stanislas Wawrinka បាន​បំ​ផ្លាញ​ចោល​ក្តី​សុ​បិន​របស់​​​ រ៉ូជើ ហ្វេដឺរ័រ​ ដែល​ចង់​ដណ្តើម​តំណែង​ជា​ម្ចាស់​ជើង​ឯកវាយ​កូន​​បាល់​កម្ម​វិធី ATP Monte Carlo​ Masters ​លើក​ទី​១​​​ កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​២០​ ខែ​មេសា​កន្លង​មក​នេះ​ រូប​គេ​បាន​យក​ឈ្នះ​​ពិន្ទុ​​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​លទ្ធផល​៣សិត​ ។ នៅ​លើ​ទី​លាន​ប្រ​កួត​ដី​ក្រ​ហម​នាប្រ​ទេស​ម៉ូ​ណា​កូ​​ កីឡាករ​លេខ៤​ពិភព​លោក​រូប​នេះ​​​បាន​យក​

កីឡាករ​ស្វ៊ីស Stanislas Wawrinka បាន​បំ​ផ្លាញ​ចោល​ក្តី​សុ​បិន​របស់​​​ រ៉ូជើ ហ្វេដឺរ័រ​ ដែល​ចង់​ដណ្តើម​តំណែង​ជា​ម្ចាស់​ជើង​ឯកវាយ​កូន​​បាល់​កម្ម​វិធី ATP Monte Carlo​ Masters ​លើក​ទី​១​​​ កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​២០​ ខែ​មេសា​កន្លង​មក​នេះ​ រូប​គេ​បាន​យក​ឈ្នះ​​ពិន្ទុ​​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​លទ្ធផល​៣សិត​ ។ នៅ​លើ​ទី​លាន​ប្រ​កួត​ដី​ក្រ​ហម​នាប្រ​ទេស​ម៉ូ​ណា​កូ​​ កីឡាករ​លេខ៤​ពិភព​លោក​រូប​នេះ​​​បាន​យក​ឈ្នះ​ហ្វេដឺរ័រ​​ដែល​ជា​ជ័យ​លាភី​លេខ២​បី​​ជំ​នាន់​​​​ជាប់​ៗគ្នា​ក្នុង​លទ្ធផល​៤-៦,​៧-៦​និង​៦-២​​ ​គ្រង​តំណែង​ជើង​ឯក​ជា​លើក​ទី​១​ដោយ​ក្តី​រីក​រាយ។ ​

ជិត​មួយ​សប្តាហ៍​កន្លង​មក​​​​នេះ ​Wawrinka ប្រ​កួត​ទាំង​ប្រ​ថុយ​ប្រ​ថាន​ ដ្បិត​គេ​បាន​រ​ងរបួស​ក.​ជើង​តាំង​ពី​ចាប់​ផ្តើម​ថ្ងៃ​ដំ​បូង​មក​ម៉្លេះ​ ។  ជ័យ​ជម្នះ​ដែល​បាន​កើត​ឡើង​ក្រោយ​ចំ​ណាយ​ពេល​អស់​១​ម៉ោង​និង​៥១​នា​ទី​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​មួយ​សម្រាប់​ការ​ចូល​រួម​ក្នុង​ក្រប​ខ័ណ្ឌធំ French Open នា​ខែ​ក្រោយ​​ ។​ ​វា​គឺ​​ជា​ជ័យ​ជម្នះ​លើក​ទី​២​ផង​ដែរ​នៅ​ក្នុង​ការ​ជួប​ជា​មួយ​ ហ្វេដឺរ័រ​ ១៥​លើក​ ។ ​ក្រៅ​ពី​ប្រាក់​រង្វាន់​ ៥៥ម៉ឺន​ដុល្លារ​អា​មេរិក ជ័​យ​ជម្នះ​នេះ​ក៏​នឹង​ជួយ​ឱ្យ​កីឡាករ Wawrinka ឡើង​ទៅ​កាន់​ចំ​ណាត់​ថ្នាក់​ពិភព​លោក​លំ​ដាប់​ទី​៣​ផងដែរ ។ គេ​បាន​ថ្លែង​ថា៖«ខ្ញុំ​សម្រេច​បាន​កិច្ច​ការ​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ។ ខ្ញុំពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ វា​ពិត​ជា​ពិ​សេស​ខ្លាំង​ណាស់​ដែល​បាន​ប្រ​កួត​ជា​មួយ​ហ្វេដឺរ័រ​ ហើយ​អាច​យក​ឈ្នះ​រូប​គេ ។ នៅ​ក្នុង​សមា​គម ATP Tour ហ្វេដឺរ័រ​ គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ» ។

ដោយ​ឡែក សម្រាប់​ហ្វេដឺរ័រ​ គឺ​ជា​លើក​ទី​៤​ហើយ​ដែល​រូប​គេ​បាន​បរា​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​នេះ ។ ការ​បរាជ័យ​៣លើក​ផ្ទួន​ៗ​គ្នា​គឺ​កើត​ឡើង​ចាប់​ពី​ឆ្នាំ​២០០៦ដល់​ឆ្នាំ​២០០៨​ ក្រោម​ថ្វី​ដៃ​កីឡាករ​លេខ១​លើ​លោក​ រ៉ា​ហ្វា​អែល ណា​ដាល់ ។​ គេ​បាន​ថ្លែង​ថា៖«ខ្ញុំ​គិត​ថា នេះ​គឺ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ ប៉ុន្តែ​កីឡាករ Wawrinka ពិត​ជា​ស្វិត​ស្វាញ​ខ្លាំង​ណាស់ ។ ខ្ញុំ​គិត​ថា គេ​ស័ក្តិ​សម​ជា​អ្នក​លើក​ពាន» ៕