ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយថ្ងៃ ស្លា.ប់៨​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១០ ខែតុលា ឆ្នាំ​២០១៩​កើតឡើង​១៨​លើក​(​យប់​១៣​លើក​)​ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប​៨​នាក់​:…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១០ ខែតុលា ឆ្នាំ​២០១៩​កើតឡើង​១៨​លើក​(​យប់​១៣​លើក​)​ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប​៨​នាក់​: ម៉ូតូ​៨​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​២​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក​,​ស្រវឹង​២​លើក​ស្លាប់​១​នាក់​បត់​គ្រោះថ្នាក់​៣​លក​ស្លាប់​១​នាក់​,​ងងុយដេក​១​លើក​,​កត្តា​យាន​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​៤​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ២​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​ធំ​បុក​ធនាគារ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២១​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។ យាន​បង្កហេតុ​:​ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​៤​គ្រឿង​,​គោ​យន្ត​១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​​គ្មាន​ ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៧​លើក​ស្លាប់​២​នាក់​របួស​៧​នាក់​(​ស្រី​១​នាក់​), ខេត្តស្ទឹងត្រែង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​, ខេត្ត​មណ្ឌល​គី​រី​១​លើក​ស្លាប់​១​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​, ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៦៨៥​គ្រឿង (​ម៉ូតូ​៣១៣០​គ្រឿង​) មធ្យោបាយ​ល្មើស​២១២៩​គ្រឿង (​ម៉ូតូ​១៧៨២​គ្រឿង​) មធ្យោបាយ​ពិន័យ​២១២៩​គ្រឿង (​ម៉ូតូ​១៧៨២​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១០​ខែតុលា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​១០៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣១៣០​គ្រឿង ម៉ូតូ​ល្មើស​១៧៨២​គ្រឿង ពិន័យ​ចំនួន​សរុប​១៧៨២ (​មួក​១៤៥៣ កញ្ចក់​២០១ បញ្ច្រាស​៥៣ ផ្សេង​ៗ៧៥ ។ លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ល្មើស​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ រថយន្ត​ចូល​គោលដៅ​១៥៥៥​គ្រឿង រថយន្ត​ល្មើស​៣៤៧​គ្រឿង ពិន័យ​ស​រុ​៣៥៥ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ