ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ស្ងប់ស្ងាត់ ​ក្រោយ​មនុស្ស​​ស្លា.ប់​ជាង​១០០​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ប្រទេស​អ៊ីរ៉ា​ក់​កាលពី​ថ្ងៃ​ទី​៩​តុលា​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថៃ្ង បន្ទាប់​ពី​មនុស្ស​ជាង​១០០​នាក់​ស្លាប់​ក្នុ​ង​បាតុកម្ម​និង​អំពើ​ហិង្សា​នានា តែ​ការ​បញ្ឈប់​បា​តុ​៤៨​ម៉ោង​មកនេះ​ពុំ​បាន​សម្រាល​ភាព​តានតឹង​នៅឡើយ ក្នុង​ចំណោម​ពលរដ្ឋ​អ៊ីរ៉ា​ក់​ដែល​មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បន្ត​កាត់​ផ្ដាច់​ស្ទើរ​ទាំងស្រុង​នូវ​អ៊ី​ន​ធើ​រ​ណេ​ត​។ ខណៈ​ក្រុង​វ៉ា​ស៊ិ​ន​តោន​អំពាវនាវ​ដល់​ក្រុង​បា​ដា​ដ​ឲ្យ​គិតគូរ​ពី​រឿង​នោះ ក្រោយ​ការ​ស្លាប់​មនុស្ស​ជាង​១០០​នាក់​និង​របួស​ជាង​៦០០០​នាក់ ក្នុង​ចលនា​តវ៉ា​សង្គម នាយក​រដ្ឋ​ន្ត្រី​អ៊ី​រ៉ា​ក់​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ប្រទេស​អ៊ីរ៉ា​ក់​កាលពី​ថ្ងៃ​ទី​៩​តុលា​បាន​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថៃ្ង បន្ទាប់​ពី​មនុស្ស​ជាង​១០០​នាក់​ស្លាប់​ក្នុ​ង​បាតុកម្ម​និង​អំពើ​ហិង្សា​នានា តែ​ការ​បញ្ឈប់​បា​តុ​៤៨​ម៉ោង​មកនេះ​ពុំ​បាន​សម្រាល​ភាព​តានតឹង​នៅឡើយ ក្នុង​ចំណោម​ពលរដ្ឋ​អ៊ីរ៉ា​ក់​ដែល​មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បន្ត​កាត់​ផ្ដាច់​ស្ទើរ​ទាំងស្រុង​នូវ​អ៊ី​ន​ធើ​រ​ណេ​ត​។

ខណៈ​ក្រុង​វ៉ា​ស៊ិ​ន​តោន​អំពាវនាវ​ដល់​ក្រុង​បា​ដា​ដ​ឲ្យ​គិតគូរ​ពី​រឿង​នោះ ក្រោយ​ការ​ស្លាប់​មនុស្ស​ជាង​១០០​នាក់​និង​របួស​ជាង​៦០០០​នាក់ ក្នុង​ចលនា​តវ៉ា​សង្គម នាយក​រដ្ឋ​ន្ត្រី​អ៊ី​រ៉ា​ក់​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី បាន​ថ្លែង​ជា​ថ្មី​ទៅ​កាន់​ប្រជាជាតិ​នា​វេលា​ល្ងាច​ថ្ងៃ​ទី​៩​តុលា​។

លោក​បាន​សន្យា​ធ្វើការ​ស៊ើ​ប​អង្កេត​ដោយ​ស៊ីជម្រៅ ឲ្យ​មានការ​ជួយ​ប៉ះប៉ូវ​ដល់​បណ្ដា​គ្រួសារ​អ្នក​ស្លាប់ ទាំង​បាតុករ​ទាំង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ហើយ​ធ្វើ​ឡើង​វិញ​បញ្ជី​បណ្ដា​វិធានការ​សង្គម ដែល​លោក​បាន​ស្នើ​តាំងពី​ចាប់ផ្ដើម​ការ​តវ៉ា​មក ។ ម្យ៉ាងទៀត​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា នា​ថ្ងៃ​ទី​១០​តុលា​មានការ​រុះរើ​គណៈរដ្ឋមន្ត្រី ខណៈ​ពួក​អ្នក​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នោះ​លា​លែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ