ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រាបៀរ​​ Black Panther​ នៅ​ខេត្ត​​កំពង់​ចាម​​ទទួល​ការ​​គាំ​ទ្រ​​ខ្លាំង​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​លើ​សង្វៀន​ចល័ត​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther ជុំ​ទី​២​លើ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា កន្លង​ទៅ​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​យា៉ង​ខ្លាំង​ពី​សំណាក់​មហា​ជន​ដោយ​ពួក​គេ​លាន់​មាត់​ថា ពិត​ជា​ល្អ​មើល​ខ្លាំង​ណាស់​ ។

ខេត្ត​កំពង់​ចាម​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​លើ​សង្វៀន​ចល័ត​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther ជុំ​ទី​២​លើ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា កន្លង​ទៅ​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​យា៉ង​ខ្លាំង​ពី​សំណាក់​មហា​ជន​ដោយ​ពួក​គេ​លាន់​មាត់​ថា ពិត​ជា​ល្អ​មើល​ខ្លាំង​ណាស់​ ។

សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ដែល​ឧប​ត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​នោះ​ក៏​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ផង​ដែរ​ ។ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ដាក់​កីឡា​ករ​១២​រូប​ឱ្យ​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ Black Panther គឺ​យើង​បាន​សម្រិត​សម្រាំង​យក​កីឡា​ករ​ដែល​មាន​កម្រិត​បច្ចេក​ទេស​ប្រហាក់​ប្រហែលគ្នា​មក​ធ្វើ​ការ​ប្រកួត​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មហា​ជន​សប្បាយ​ចិត្ត​ និង​ពេញ​ចិត្ត​យា៉ង​ខ្លាំង​ក្នុង​ការ​ទស្សនា ។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ ក្នុង​ចំណោម​៦​គូ​ដែល​ប្រកួត​គ្នា​មាន​៣​គូ​វាយ​គ្នា​រហូត​ដល់​សន្លប់​ក្នុង​នោះ​មាន​ដូច​ជា​ តក់​ សោ​ភ័ណ្ឌ មក​ពី​ក្លិប​​អេ​ភូ​ថង​កីឡា​ចំណាយ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ បាន​ផ្តួល​កីឡា​ករ សោម​ តឿ​ទី​ មក​ពី​ក្លិប​ខ្លា​រខិន​មាន​ឫទ្ធិ​ឱ្យ​សន្លប់​ ខណៈ​កីឡា​ករ​ ផាន់ សុវណ្ន​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ ប្រើ​កណ្តាប់​ដៃ​ និង​ជង្គង់​ផ្តួល​កីឡា​ករ​ ឡៅ ផា​នាថ ឱ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទិ​២​ដូច​គ្នា​ និង​កីឡា​ករ​ ឈិន​ ក្វាន់​ង៉ុយ​ មក​ពី​ក្លិប​មកុដ​រា​ជ​សីហ៍​ សម្រុក​វាយ​កីឡា​ករ​ ឡុង​ ប៊ុន​រា៉ត់ មក​ពី​ក្លិប​បសាល​វ័ន្ត​កីឡា​ រហូត​ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​១ ។

រី​លទ្ធ​ផល​៣​គូ​ទៀត​រួម​មាន​ កីឡា​ករ​ សួស​ យា៉ត មក​ពី​ក្លិប​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ប្រកួត​ឈ្នះ​កីឡា​ករ​ ផល សីហា មក​ពី​ក្លិប​​យុវ​ជន​ខណ្ឌ​មាន​ជ័យ​ដោយ​ពិន្ទុ​ ។ កីឡា​ករ​ ឃឹម ពេជ្រ​ចិន្តា មក​ពី​ក្លិប​បុរី​នាគ​រាជ​ប្រកួត​ឈ្នះ​កីឡា​ករ​ សល់​ បុ៊ន​ហូវ​ មក​ពី​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ​ និង​កីឡា​ករ​ នួន​ សេត​សង់ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ តស៊ូ​យក​ឈ្នះ​កីឡា​ករ​ ផាន់ សារុន​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​ដោយ​ពិន្ទុ​ទាំង​លំបាក ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​នេះ​ឃើញ​ថា​ ពូល​Aកីឡា​ករ​ តក់​ សោ​ភ័ណ្ឌ​ មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​គឺ​៦​ពិន្ទុក្រោយ​ពី​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​ ។ រី​ឯ​ពូល​ B គឺ​មាន​កីឡា​ករ​ ឈិន​ ក្វាន់​ង៉ុយ​ និង​កីឡា​ករ​ ផាន់​ សុវណ្ណ ដែល​មាន​៦​ពិន្ទុ​ស្មើ​គ្នា​សម្រាប់​២​ប្រកួត​ដូច​គ្នា​ ។ ចំណែក​កីឡា​ករ​ ឃឹម​ ពេជ្រ​ចិន្តា, សោម​ តឿ​ទី, សួស យា៉ត, សល់​ ប៊ុន​ហូវ និង​កីឡា​ករ​ នួន​ សេត​សង់ ប្រកួត​២​លើក​ឈ្នះ​១​ ចាញ់​១​ រក​បាន​៤​ពិន្ទុ​ដូច​គ្នា​ ខណៈ​កីឡា​ករ​ ឡុង​ ប៊ុន​រា៉ត់​, ផល​ សីហា​ និង​កីឡា​ករ​ ឡៅ ផា​នាថ ប្រកួត​ចាញ់​ទាំង​២​លើក​ជាប់​គ្នា​ ទើប​តែ​រក​បាន​២​ពិន្ទុ​ម្នាក់​​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​៣​ នៅ​លើ​សង្វៀន​ចល័ត​នេះ​ នឹង​បន្ត​ទៅ​រៀប​ចំ​ធ្វើ​នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង​វិញ​ម្តង​ ដើម្បី​ស្វែង​រក​កីឡា​ករ​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្នុង​ពូល​នី​មួយៗ​មក​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធា​នី​ភ្នំពេញ ៕