ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ ​ចំរើន​ ​យក​ពេល​​វ៉ា​កង​ហ្វឹក​​ហាត់​វាយ​​ថៃ​ ប៊ុន​​ហាន​ សន្លប់​​និង​បែក​7​​ថ្នេរ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្រាន់​តែ​មាន​ឱកាស​វ៉ា​កង​តូច​រយៈ​ពេល​២​សប្តាហ៍​បុ៉ណ្ណោះ​ កីឡា​ករ​ជើង​ខ្លាំង​ អ៊ុំ ចំរើន​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ បាន​ឆ្លៀត​ពេល​​ហ្វឹក​ហាត់​ប្រដាល់​ ហើយ​ឡើង​រេញ​បំបាក់​កីឡាករ​ជើង​ចាស់ ថៃ​ ប៊ុន​ហាន​ មក​ពី​ក្លិប​បូរី​នាគ​រាជ​ឱ្យ​បាក់​មុខ​​បាន​តែ​ម្តង​ ។​ ជា​រឿង​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​កីឡាករ​អ៊ុំ ចំរើន​ ដែល​អ្នក​ណា​ក៏​ដឹង​ថា​ ចុះ​ខ្សោយ​អស់​មួយ​រយៈ​ទៅ​ហើយ​ដោយសារ​តែ​ឡើង​រេញ​លើក​ណា​ក៏​ចាញ់​ពិន្ទុ​ និង​សន្លប់​នោះ​ បែរ​ជាអាច​ធ្វើ​ឱ្យ​កីឡា​ករ​ថៃ ប៊ុន​ហាន​ សន្លប់​ក្នុង​ទឹក​ទី​៤​ ដោយ​គ្មាន​​ការ​តវ៉ា ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្រាន់​តែ​មាន​ឱកាស​វ៉ា​កង​តូច​រយៈ​ពេល​២​សប្តាហ៍​បុ៉ណ្ណោះ​ កីឡា​ករ​ជើង​ខ្លាំង​ អ៊ុំ ចំរើន​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ បាន​ឆ្លៀត​ពេល​​ហ្វឹក​ហាត់​ប្រដាល់​ ហើយ​ឡើង​រេញ​បំបាក់​កីឡាករ​ជើង​ចាស់ ថៃ​ ប៊ុន​ហាន​ មក​ពី​ក្លិប​បូរី​នាគ​រាជ​ឱ្យ​បាក់​មុខ​​បាន​តែ​ម្តង​ ។​ ជា​រឿង​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​កីឡាករ​អ៊ុំ ចំរើន​ ដែល​អ្នក​ណា​ក៏​ដឹង​ថា​ ចុះ​ខ្សោយ​អស់​មួយ​រយៈ​ទៅ​ហើយ​ដោយសារ​តែ​ឡើង​រេញ​លើក​ណា​ក៏​ចាញ់​ពិន្ទុ​ និង​សន្លប់​នោះ​ បែរ​ជាអាច​ធ្វើ​ឱ្យ​កីឡា​ករ​ថៃ ប៊ុន​ហាន​ សន្លប់​ក្នុង​ទឹក​ទី​៤​ ដោយ​គ្មាន​​ការ​តវ៉ា ។​

ជ័យ​ជម្នះ​របស់​គេ​បាន​ទាំង​ធ្វើ​ឱ្យ​ ថៃ ប៊ុន​ហាន​ រយះ​បែក​ហូរ​ឈាម​ដាប​រេញ​ទៀត​ផង​ក្នុង​ការ​ជួបគ្នា​​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២០​ មេសា ។​ យោង​តាម​ទិដ្ឋ​ភាព​ជាក់​ស្តែង​​មុន​ពេល​ប្រកួត​មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ថា កីឡា​ករ​បង្គោល​ក្រហម​ អ៊ុំ ចំរើន​ នឹង​ឈ្នះ​ការ​ប្រកួត​នោះ​ ដោយសារ​តែ​គេចាញ់​ និង​ធ្លាក់​ដៃ​ឡើង​ជាប់​សូរ​ទៅ​ហើយ​ចាប់​តាំងពី​គេ​រវល់​ជាប់​រៀន​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុប​នៅ​វិទ្យា​ល័យ​ទួល​អំពិល​ និង​ជាប់​ធ្វើ​ការងារ​ជាអ្នក​ដេរ​ស្បែក​ជើង រក​ប្រាក់​រៀន​គួរ​ ។ គាប់​ជួន​ជា ថៃ ប៊ុន​ហាន​ ក្នុងបុ៉ន្មាន​ប្រកួត​ចុង​ក្រោយ​គេ​ហាក់​​ស្ទុះ​ឡើង​ ហើយ​អាច​ផ្តួល​ជើងខ្លាំង​វ័យ​ក្មេង​ និង​ជើង​ចាស់​ឱ្យ​បាក់​មុខបាន​ផង​ ទើប​អ្នក​ណា​ក៏​គិត​តាំងពី​ដើម​ទី​ថា អ៊ុំ ចំរើន​ ពិត​ជាស៊ូ​មិន​ដល់​ទឹក​ទី​៥ ។​ ​យ៉ាងណា​ក៏​ដោយ​ លទ្ធ​ផល​សន្និដ្ឋាន​នោះ​មិន​បាន​កើត​មាន​ចំពោះ​កីឡាករ​បង្គោល​ក្រ​ហម​នោះ​ទេ បុ៉ន្តែ​បែរ​ជា​កើត​ឡើង​ចំពោះ​កីឡាករ​ថៃ​ បុ៊ន​ហាន​ បង្គោល​ខៀវ​ទៅ​វិញ ។​ តាំងពី​ទឹក​ទី​១​រហូត​បញ្ចប់​លទ​្ធ​ផល​ចាញ់​ឈ្នះ កីឡាករ​អ៊ុំ ចំរើន​ ធ្វើ​បាន​ហួស​ពី​ការស្មាន​ ជាពិសេស​គឺ​ស្នៀត​ម៉ាត់​ ​ពុះ​កែង​ និង​ទាត់​ឆ្វេងស្តាំ​ ដែល​មិន​អាច​ឱ្យ​កីឡា​ករ​ថៃ ប៊ុនហាន​ ស្ទុះ​រួច​តែ​ម្តង ។​

បើ​ទោះ​ជា​ ថៃ ប៊ុនហាន​ បាន​បុក​សន្ធាប់​តប​វិញ​ ក៏​បាន​ត្រឹម​តែ​រង​ដោយ​កែង និង​ម៉ាត់​ចំ​កណ្តាល​មុខ​ផ​្ទួនៗ​ពី​កីឡា​ករ​បង្គោល​ក្រហម​ប៉ុណ្ណោះ ។​ ឈាន​ដល់​ទឹក​ទី​៣ សំ​ឡេង​ដែល​ធ្លាប់​ផ្តេក​ផ្តួល​ទៅ​លើ​កីឡា​ករ​បង្គោល​ខៀវ​ បាន​ប្តូរ​ទៅ​កាន់​ជើង​កីឡា​ករ​អ៊ុំ ចំរើន​ យ៉ាង​សន្ធាប់​ ជា​ពិសេស​នៅ​ពេល​ដែល​គេ​សម្រេច​ការវាយ​លុក​ធ្វើ​ឱ្យ ថៃ ប៊ុន​ហាន​ បែក​ចិញ្ចើម​ និង​បែក​មុខដែល​ពិបាក​ទប់​ឈាម​ដែល​ហូរ​ដូច​ទឹក​បាក់​ទំនប់ ។​ កីឡាករ​ថៃ ប៊ុន​ហាន​ ត្រូវគេ​ឃើញ​បាក់​ជំហរ​រឹង​មាំ​ខុស​ប្លែក​ពី​មុន​ បន្ទាប់​ពី អ៊ុំ ចំរើន​ កាន់តែវាយ​សន្ធាប់​ដដែល​ជា​ដដែល​នៅ​ចំណុច​រង​របួស ។​ បើ​ទោះ​ជាគ្មាន​រយះ​បែកឈាម ក៏​ស្ថាន​ភាព​នា​ការ​ប្រកួត​នោះ​ពិបាក​ឱ្យ ថៃ ប៊ុន​ហាន​ ទប់​កណ្តាប់​ដៃ​ និង​ស្នៀត​វាយ​លុក​របស់​កីឡា​ករ​បង្គោល​ក្រហម​នោះ​ដែរ​ ក្នុង​ពេល​ដែល​គេ​ស្រាប់​តែ​បង្ហាញ​មុខ​លើក​នេះ​​ ហើយ​ខ្លាំង​មិន​ធម្មតា​បែប​ហ្នឹង ។​

ក្រុម​អ្នក​ទស្សនា​យ៉ាង​ហោច​៨០%​ បាន​ទះ​ដៃ​អបអរ​បន្ទាប់​ពី​ដឹង​ថា​ កីឡាករ​ថៃ ប៊ុន​ហាន​ សន្លប់​ក្នុង​ទឹកទី​៤​ ហើយ​សម្រេច​ចិត្ត​ចុះ​ចាញ់​ដោយ​គ្មាន​ការ​តវ៉ា​ ព្រោះតែ​ទប់​លែងរួច ។​ ក្នុង​នោះ​គេ​ឮ​ទាំង​ការ​សរសើរ​ចំពោះ​កីឡាករ​បង្គោល​ក្រហម​ដែល​ស្រាប់តែ​ល្អ​ក្នុងការ​វាយ​លុក​នា​ពេល​នោះ​ទៀត​ផង ។​
កីឡាករ​អ៊ុំ ចំរើន​ ប្រាប់​ថា​ ហេតុ​ផល​ដែល​ជួយ​ឱ្យ​គេ​ស​្ទុះ​ឡើង​ខ្លាំង​ក្នុង​ការវាយ​បំបាក់​កីឡា​ករ​ថៃ ប៊ុន​ហាន​ គឺ​ដោយសារ​តែ​គេ​យក​ពេល​២​សប្តាហ៍​ពី​ការ​វ៉ា​កង​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ទៅ​ហ្វឹក​ហាត់​ប្រដាល់​ ហើយ​ចំណាយ​​ពេល​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តិច​តួច​បំផុត។​ ការ​បរា​ជ័យ​របស់​លោក​នា​បុ៉ន្មាន​លើក​ចុង​ក្រោយ​ គឺ​ជា​កត្តា​ដែល​រុញ​ឱ្យ​លោក​ប្រឹង​ប្រែង​ បុ៉ន្តែ​លោក​មិន​ហ៊ាន​រំពឹង​ថា​ ភាព​ខ្លាំង​នឹង​ជួយ​លោក​ឱ្យ​បន្ត​និរន្តរភាព​បានទៀត​ ឬ​​យ៉ាង​ណា​នោះ​ទេ​ក្នុង​ពេល​ដែល​ចាប់​ពី​សប្តាហ៍​នេះ​ទៅ​សម្ពាធ​ការ​សិក្សា​កាន់​តែ​បង្ខំ​ឱ្យ​លោក​ត្រូវ​ដើរ​ចេញ​ពី​ការ​ហ្វឹក​ហាត់​បែប​នេះ ។​
នៅ​លើ​រេញដដែល​ កីឡាករ​សុខ​ ចំរើន​ស្រ៊ុន​ មក​ពី​ក្លិប CMAC វាយ​ឱ្យ​កីឡាករ​តូច​ ទូ មក​ពី​មជ្ឈ​មណ្ឌល​ខេមរៈ​ភូមិន្ទ​ សន្លប់​ក្នុង​ទឹក​ទី​៣ ។​ កីឡាករ​វ៉ែន​ ឌីយ៉ាម៉ង់​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ វាយ​ឈ្នះ​កីឡា​ករ​ពេជ្រ​ សំរឹទ្ធ មក​ពី​ក្លិប​អារុណ​រះ​កីឡា​ដោយ​ពិន្ទុ និង​កីឡា​ករ​ចាន់​ ប៊ុន​ហឿន​ មកពី​ក្លិប​​និរោធ​មាន​ជ័យ​ វាយ​ឱ្យ​កីឡា​ករ​សល់​ រីប៊ែល​ មក​ពី​ក្លិប​កុសល​កីឡា​សន្លប់​ក្នុងទឹក​ទី​២ ។​

នៅ​រេញបាយ័ន​ស​្ទឹង​មាន​ជ័យ​ កីឡា​ករ​ចៅ​ ផល​ឌឿ​ មក​ពី​ក្លិប​សំរោង​​កោង​ខេត្ត​បាត់​ដំបង​ វាយ​ឱ្យ​​កីឡាករ​សំអាង ឌុន មក​ពី​ក្លិប​អេភូថង​កីឡា​សន្លប់​ក្នុងទឹក​ទី​៣ និង​កីឡាករ​ស៊ីថា​ សារ៉ាន់​ មក​ពី​ក្លិប CMAC វាយ​ឈ្នះ​កីឡាករ​យ៉ាម រ៉េត​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ដោយ​ពិន្ទុ​ ៕​​