ទោះបីរបួសមិនទាន់បានជាសះស្បើយនៅឡើយ ហើយពេលវេលាប្រកួតបាល់ទាត់ពិភពលោកបានរំកិលខ្លួនកាន់តែជិតចូលមកដល់យ៉ាងណាក៏ដោយ កីឡាករខ្សែប្រយុទ្ធវ័យក្មេងប្រេសីុលនីមា៉ បានអះអាងថា រូបលោកនឹងមានវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោក២០១៤នេះជាក់ជាមិនខាន ។
កីឡាករនីម៉ាបានរងរបួសក្នុងអំឡុងពេលប្រកួតអេស្បា៉ញខាប់ចាញ់ក្រុម Real M 2-1 ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធ ទី១៦ មេសា កន្លងទៅនេះ ។ ក្លិប Barcelona បានអះអាងថា កីឡាករនីមា៉នឹងត្រូវការរយៈពេលសម្រាកព្យាបាល៤សប្តាហ៍ ដែលអាចឱ្យកីឡាកររូបនេះអវត្តមានពីក្លិប Barcelona រហូតដល់ចប់រដូវកាល ក៏ប៉ុន្តែកីឡាករនីមា៉អះអាងថា រូបលោកអាចនឹងចូលប្រកួតបានក្នុងការប្រកួតជុំចុងក្រោយនៅពេល ក្លិបBarcelona ជួបគ្នាជាមួយក្រុម Atletico ។
ជាមួយនឹងក្តីសង្ឃឹមថានឹងបានជារបួសទាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ លោក Fellip Scolari គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសីុលបានឱ្យដឹងដែរ លោកចង់ឱ្យកីឡាករនីម៉ាលើកពានរង្វាន់បាល់ទាត់ពិភពលោកលើកទី៦ក្នុងទឹកដីកំណើតរបស់ខ្លួន សម្រាប់ការប្រកួតបាល់ទាត់ឆ្នាំ២០១៤នេះ ៕
ចែករំលែកព័តមាននេះ