ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយ​បា​ ជ្រើសរើស​មនុស្ស​ជំនាន់​ថ្មី​ជា​មេដឹកនាំ

4 ឆ្នាំ មុន

ប្រទេស​គុយ​បា ៖ សភា​គុយ​បា​បាន​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១០​តុលា ដើម្បី​សម្រេច​លើ​ការ​ជ្រើសតាំង​មនុស្ស​សម្រាប់​កាន់​តំណែង​គន្លឹះ​នានា​នៃ​ក្បាល​ម៉ា​ស៊ីន​ដឹកនាំ​ប្រទេស ដែល​ពេល​នេះ​បាន​បើកចំហ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ពុំ​មែន​ជំនាន់​នៃ​បដិវត្តន៍​ឆ្នាំ​១៩៥៩​ឡើយ​។ ទោះបី​យ៉ាងណា​ការ​ផ្លាស់​ប្ដូរ​បែប​នេះ​ពុំ​ប៉ះពាល់​ដល់​លទ្ធិសង្គមនិយម បក្ស​តែ​មួយ​និង​ការ​បោះ​ឆ្នោត​មិន​សកល​ដដែល​។ ប្រធានាធិបតី អនុ​ប្រធានាធិបតី…

ប្រទេស​គុយ​បា ៖ សភា​គុយ​បា​បាន​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១០​តុលា ដើម្បី​សម្រេច​លើ​ការ​ជ្រើសតាំង​មនុស្ស​សម្រាប់​កាន់​តំណែង​គន្លឹះ​នានា​នៃ​ក្បាល​ម៉ា​ស៊ីន​ដឹកនាំ​ប្រទេស ដែល​ពេល​នេះ​បាន​បើកចំហ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ពុំ​មែន​ជំនាន់​នៃ​បដិវត្តន៍​ឆ្នាំ​១៩៥៩​ឡើយ​។ ទោះបី​យ៉ាងណា​ការ​ផ្លាស់​ប្ដូរ​បែប​នេះ​ពុំ​ប៉ះពាល់​ដល់​លទ្ធិសង្គមនិយម បក្ស​តែ​មួយ​និង​ការ​បោះ​ឆ្នោត​មិន​សកល​ដដែល​។

ប្រធានាធិបតី អនុ​ប្រធានាធិបតី ប្រធាន​សភា​និង​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី តំណែង​ទាំងនោះ​នឹង​ត្រូវ​ជ្រើសតាំង​ក្នុង​ស​ម៏​យ​ប្រជុំ​វិសាមញ្ញ​នោះ​របស់​សភា ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ខួប​ចាប់ផ្ដើម​ការ​តស៊ូ ដើម្បី​ឯករាជ្យ​គុយ​បា​ពី​អេ​ស្ប៉ា​ញ​ថ្ងៃ​ទី​១០​តុលា​១៨៦៨​។

តំណែង​ប្រធានាធិបតី​តាម​រយៈ​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវ​ជ្រើសរើស ដោយ​សមាជិក​សភា​៥៩៩​រូប ហើយ​ពុំ​មានការ​ភ្ញាក់ផ្អើល​ឡើយ​ដែល​តំណែង​នោះ នឹង​បាន​ទៅ​លើ​លោក​MIGUEL DIAZ CANEL​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៨​មក​។

លោក​មាន​​អាយុ​៥៩​ឆ្នាំ​ ​កើត​ក្រោយ​សម័យ​បដិវត្តន៍​ដឹកនាំ​ដោយ​លោក​ហ្វី​ដែល​កា​ស្ត្រូ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៧៦​ដល់​២០០៨ ហើយ​បន្តវេន​ដោយ​លោក​រ៉ា​អូ​៊​ល​កា​ស្ត្រូ​ប្អូនប្រុស​លោក​។ បងប្អូន​កា​ស្ត្រូ​កាន់​តំណែង​ទាំងនោះ​ជាមួយ​តំណែង​អគ្គលេខា​បក្ស​កុំ​មុ​យ​នី​ស្ត​គុយ​បា ហើយ​ក៏​ទោះ​មាន​អាយុ​៨៨​ឆ្នាំទៅ​ហើយ លោក​រ៉ា​អ៊ូ​ល​កា​ស្ត្រូ​នឹង​នៅ​តែ​កាន់​តំណែង​អគ្គលេខាបក្ស​រហូត​ដល់​ឆ្នាំ​២០២១៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ