ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​ថ្លែង​ថា​ខ្លួន​ទើប​តែ​ធ្វើ.​ឃា.ត​មេ​បញ្ជា​ការ​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់

1 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ទទួល​បន្ទុក​ផ្នែក​សន្តិ​សុខ​ជាតិ​បាន​ទទួល​មរណ​ភាព​ម្នាក់ទៀត​ហើយ​កាល​ពី​ពេល​ថ្មី​នេះ​។ អ៊ីស្រា​អែល​ប្រកាស​ថា​ខ្លួន​ទើប​តែ​ធ្វើ​ឃាត​ប្រធាន​ស៊ើប​ការណ៍​សម្ងាត់​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​នៅ​ក្នុង​ជួរ​កង​ទ័ព​ប៉ារ៉ា​។ យោធា​​អ៊ីស្រា​អែល​​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ដោយ​​សារ​មាន​ព័ត៌​មាន​សម្ងាត់​ច្បាស់​ការណ៍នៅ​ក្នុង​ដៃ​ផង​នោះ ខ្លួន​បាន​វាយ​ប្រហារ​កាល​ពី​យប់​មិញ​ទៅ​លើ​ទីតាំង​មួយ​កន្លែង និង​សម្លាប់​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​នៃ​ឆ្មាំ​បដិវត្ត​ឥស្លាម​ លោក​ម៉ាជីត​ ខូតាំ​ ហាស៊ីនី ខា​ដេមី…

ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ទទួល​បន្ទុក​ផ្នែក​សន្តិ​សុខ​ជាតិ​បាន​ទទួល​មរណ​ភាព​ម្នាក់ទៀត​ហើយ​កាល​ពី​ពេល​ថ្មី​នេះ​។ អ៊ីស្រា​អែល​ប្រកាស​ថា​ខ្លួន​ទើប​តែ​ធ្វើ​ឃាត​ប្រធាន​ស៊ើប​ការណ៍​សម្ងាត់​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​នៅ​ក្នុង​ជួរ​កង​ទ័ព​ប៉ារ៉ា​។ យោធា​​អ៊ីស្រា​អែល​​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ដោយ​​សារ​មាន​ព័ត៌​មាន​សម្ងាត់​ច្បាស់​ការណ៍នៅ​ក្នុង​ដៃ​ផង​នោះ ខ្លួន​បាន​វាយ​ប្រហារ​កាល​ពី​យប់​មិញ​ទៅ​លើ​ទីតាំង​មួយ​កន្លែង និង​សម្លាប់​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​នៃ​ឆ្មាំ​បដិវត្ត​ឥស្លាម​ លោក​ម៉ាជីត​ ខូតាំ​ ហាស៊ីនី ខា​ដេមី ​( Majid Khotam-Hasini Khademi)។

លោក​ជា​មេ​បញ្ជា​ការ​សំខាន់​ម្នាក់​នៃ​បញ្ជាការ​ដ្ឋាន​កណ្ដាល​យោធា​អ៊ីរ៉ង់​ និង​ជា​មន្ត្រី​មាន​ជំ​នាញ​ផ្នែក​យោធា និង​សន្តិ​សុខ​ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​។ លោក​បន្ត​តំណែង​ពី​ឧត្ដម​សេនីយ៍​មហា​ម៉ាត់​ កាហ្សេ​មី (Mohammad Kazemi) ដែល​ត្រូវ​អ៊ីស្រា​អែល​ធ្វើ​ឃាត​នៅ​​ក្នុង​​​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៥​។​ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​នេះ​មាន​អំណាច​ធំ​ធេង​ណាស់​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​អ៊ីរ៉ង់​ ហើយ​ឡើង​​រាយ​ការណ៍​ផ្ទាល់​ទៅ​មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​តែ​ម្នាក់​ប៉ុណ្ណោះ​។

មាន​ការ​ចោទ​ប្រកាន់​ថា​ក្រុម​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​នាក់​ និង​តាម​កម្ចាត់​ក្រុម​ប្រឆាំង​នឹង​រដ្ឋភិបាល​អ៊ីរ៉ង់​។ សង្គ្រាម​ដែល​ចាប់​ផ្ដើមដំបូង​កាល​​​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​នោះ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​, ធ្វើ​ឱ្យ​ទី​ផ្សារ​ពិភព​លោក​រង្គោះ​រង្គើ ជា​ពិសេស​ទី​ផ្សារ​លក់​ថាម​ពល (ប្រេង, ហ្គាស។ល។), រំខាន​ការ​ដឹក​ជញ្ជូន​ទំនិញ​​​តាម​ច្រក​សមុទ្រ​​សំខាន់​ៗ​ចេញ​ពី​តំបន់​មជ្ឈិម​បូព៌ា និង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើង​ខ្ពស់​ជា​បន្ត​បន្ទាប់​។

គេ​គិត​ថា​មនុស្ស​១៩០០​នាក់​បាន​ស្លាប់​នៅ​ប្រទេស​អ៊ីរ៉ង់​ចាប់​តាំង​ពី​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​ដំ​បូង​។ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​ទាន់​​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​តួ​លេខ​នេះ​ទេអស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ​នៅ​ប្រទេស​លីបង់​​ដែល​ទទួល​រង​ការ​វាយ​​លុក​ទ័ព​ជើង​គោក​ពី​សំណាក់​យោធា​អ៊ីស្រា​អែល​នោះ​ មនុស្ស​រាប់​សិប​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​។ អ៊ីស្រា​អែល​ស្លាប់​មនុស្ស​២៣​នាក់​ ចំណែក​អា​មេ​រិក​ស្លាប់​​យោធា​​១៣​នាក់​៕ ប្រភព៖  អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ