ប្រទេសចិន-បារាំង ៖ ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេសបារាំងបានបរិហារការប្រហារជីវិតនៅចិន អ្នកទោសគ្រឿងញៀនជនជាតិបារាំងម្នាក់ ក្រោយពីទទួលការកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀន ។

តាមសេចក្ដីប្រកាសនោះថា បុរសឈ្មោះCHAN THAO PHOUMY ជនជាតិបារាំង អាយុ៦២ឆ្នាំកើតនៅប្រទេសឡាវ ត្រូវប្រហារជីវិត ទោះបីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរបារាំង ឲ្យមានការសម្រាលទោសក្នុងនាមមនុស្សធម៌ក៏ដោយ។ សេចក្ដីប្រកាសនោះអះអាងជាថ្មីពីការប្រឆាំងរបស់បារាំង ចំពោះទោសប្រហារជីវិត នៅគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈនិងដោយអំពាវនាវឲ្យលុបចោលទោសបែបនោះជាសកល។
ដំបូងទទួលការកាត់ទោសដាក់គុកអស់មួយជីវិត ក្រោយការចាប់ខ្លួនកាលពីឆ្នាំ២០០៥ CHAN THAO PHOUMYត្រូវកាត់ទោសជាថ្មី ក្រោយទទួលភស្ដុតាងថ្មីៗទៀត ហើយរូបគេត្រូវបានតុលាការក្រុងកង់តុងកាត់ទោសប្រហារជីវិត ពីបទផលិតដឹកជញ្ជូននិងរត់ពន្ធគ្រឿងញៀនមេតំហ្វេតា
មីន ។ រូបគេរងការចោទប្រកាន់ថា ស្ថិតក្នុងបណ្ដាញផលិតគ្រឿងញៀនសំយោគនោះច្រើនតោននៅចិន ពីឆ្នាំ១៩៩៩ទៅ២០០៣ ៕

ចែករំលែកព័តមាននេះ