ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOM បន្ត​ជួយ​ការងារ​ពាក់ព័ន្ធ​ពលករ​ទេសន្តរប្រវេសន៍ និង​បណ្តុះបណ្តាល​ជំនាញ​ស្វែងរក​ការងារ​ធ្វើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) បាន​អះអាង​ថា និង​ជួយ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ពលករ​ទេសន្តរប្រវេសន៍ ព្រមទាំង​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួក​គេ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។ ការ​អះអាង​នេះ…

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) បាន​អះអាង​ថា និង​ជួយ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ពលករ​ទេសន្តរប្រវេសន៍ ព្រមទាំង​បណ្តុះបណ្តាល​ជំនាញ​ដល់​ពួក​គេ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។ ការ​អះអាង​នេះ ខណៈ​ដែល​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​លោកស្រី​វេជ្ជបណ្ឌិត ណិ​ន​ណេ​ត ម៉ូ​ទូ​ស (Nentte MOTUS) ប្រធាន​អង្គការ IOM ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក សម្តែង​ការ​គួរសម ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គការ IOM ដែល​បាន​ជួយ​ខាង​ផ្នែក​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស​នានា​ក៏​ដូច​ជា នៅ​ក្នុង​តំបន់ ។ កម្ពុជា​ទទួល​បាន​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​យ៉ាង​ធំធេង​ផង​ដែរ មក​ដល់​ពេល​នេះ​គោលនយោបាយ​ទេសន្តរប្រវេសន៍​ពិតជា​ទទួល​បាន​ជោគជ័យ ។ ភាព​ជោគជ័យ​នេះ គឺ​មិន​អាច​ខ្វះ​បាន​ពី​ការ​រួមចំណែក​ផ្នែក​គាំទ្រ​បច្ចេកទេស​ពី​សំណាក់​អង្គការ IOM ។ លោក​បញ្ជាក់​ថា ៖«​យើង​បាន​ចាប់ផ្តើម​ទាំង​ការ​លំបាក ឥឡូវ​អាច​និយាយ​បាន​ថា ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ​១០០​ភាគរយ​។ នោះ​ក្នុង​ពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​១​លាន​២​សែន​នាក់ យើង​បាន​ថែទាំ និង​តាម​គាំពារ​ពួក​គេ​ជាប់​ជា​និច្ច ។

និយាយ​ដូច្នេះ មិនមែន​យើង​មិន​មាន​បញ្ហា​ប្រឈម​នោះ​ទេ បញ្ហា​ប្រឈម​នានា​នៅ​តែ​មាន តែ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​» ។ លោក​បាន​គូសបញ្ជាក់​ថា ៖«​កម្ពុជា​យើង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​បញ្ហា​ទេសន្តរប្រវេសន៍​នេះ តាំងពី​ដំបូង ដែល​ជួប​ការ​លំបាក​ខ្លាំង ។ មក​ដល់​បច្ចុប្បន្ន​ការងារ​នេះ​បាន​ក្លាយជា​កាលានុវត្តភាព​ទៅ​វិញ ។ ឧទាហរណ៍​៖​ពលករ​នៅ​ថៃ​ជាង​១​លាន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​(​ទាំង​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​) ប៉ុន្តែ​យើង​បាន​ធ្វើ​ការងារ​នេះ​ជា​ប្រព័ន្ធ ដោយ​មានការ​ចូលរួម​ពី​ភាគី​ថៃ រហូត​ដល់​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ក្លាយជា​ពលករ​ស្របច្បាប់​ផង​ដែរ​» ។

លោក​បាន​បន្ថែម​ថា កម្ពុជា​បាន​កំពុង​គិត​ពី​បញ្ហា​ពលករ​នេះ​យ៉ាង​ខ្លាំង និង​បាន​ស្នើ​ឱ្យ IOM បន្ត​ធ្វើ​ការងារ​ទាក់ទង និង​ពលករ​ទេសន្តរប្រវេសន៍​នេះ ពិសេស​នោះ​ជួយ​លើ​បញ្ហា​ចល័ត​ភាព នៃ​របប​សន្តិសុខ​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។ នៅ​ក្នុង​ជំនួប​នេះ​ដែរ លោកស្រី Nentte MOTUS​ក៏​បាន​លើក​ឡើង ពី​គោលដៅ​អាទិភាព​នៅ​ក្នុង​ឆ្នាំ​២០៣០ និង​លើក​ពី​ទំនាក់ ទំនង​ទេសន្តរប្រវេសន៍​ពាក់ព័ន្ធ​នឹង​ពលករ និង​ការ​គ្រប់គ្រង​ពលករ រហូត​ដល់​ពី​ទំនាក់ទំនង គ្រួសារ​របស់​ពលករ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ