ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បា.ញ់​​ប្រហារ​​ប្រឆាំង​ព្រះ​វិហារ ស្លា.ប់ និង​របួស​៤​នាក់ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ​និង​២​នាក់​ទៀត​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​៩​ តុលា​ ឆ្នាំ​២០១៩ នៅ​ក្រុង ​HALLE ​អា​ល្លឺ​ម៉​ង់…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ​និង​២​នាក់​ទៀត​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​៩​ តុលា​ ឆ្នាំ​២០១៩ នៅ​ក្រុង ​HALLE ​អា​ល្លឺ​ម៉​ង់ ដោយសារ​ការ​បាញ់ប្រហារ​របស់​បុរស​ម្នាក់ ប្រឆាំង​ព្រះ​វិហារ​ជ្វី​ហ្វ​មួយ ​ពេល​កំពុង​មាន​ពិធីបុណ្យ​ជ្វី​ហ្វ YOM KIPPOUR​។ ខ្មាន់កាំភ្លើង​​រូប​នេះ ក្រោយពី​​ធ្វើ​សកម្ម​ភាព ថែម​ទាំង​បាន​ថត​ជា​វី​ដេ​អូ​ចាក់​ផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ទៀត​ផង​។

ខ្មាន់កាំភ្លើង​នោះ​ដែល​ស្លៀក​សម្លៀក​បំពាក់​ត្រី​អ៊ី ​និង​ពាក់មួក​កាស់ រង​របួស​ក្នុង​ការ​បាញ់​តតាំង​គ្នា​ជាមួយ​ប៉ូលិស​ហើយ​ត្រូវ​ចាប់ខ្លួន​។ យោង​តាម​បណ្ដា​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​ថា ជន​នោះ​ជា​ជន​ជាតិ​​អា​ល្លឺ​ម៉​ង់​អាយុ​២៧​ឆ្នាំ​ត្រូវ​តាម​ចាប់​បាន ក្រោយ​រត់គេច​តាម​រថយន្ត​មួយ​គ្រឿងក្នុង​តំបន់​។

អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល​បាន​បរិហារ​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ហើយ​លោកស្រី​បាន​ទៅ​កាន់​ព្រះ​វិហារ​ជ្វី​ហ្វ​ធំ​នៃ​ក្រុង​ប៊ែ​រ​ឡាំង ដើម្បី​សម្ដែង​សាមគ្គីភាព​។ ចំណែក​​រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ល្លឺ​ម៉​ង់​លោក​HORST SEEHOFER​និយាយ​ថា នោះ​ជា​ការ​វាយ​ប្រហារ​ប្រឆាំង​ពួក​ជ្វី​ហ្វ ដោយ​ជន​ស្ដាំ​និយម​ជ្រុល​ម្នាក់​។

ខ្មាន់កាំភ្លើង​ប៉ុនប៉ង​លុក​ចូល​ក្នុង​ព្រះ​វិហារ​ជ្វី​ហ្វ ស្ថិត​ក្នុង​សង្កាត់​PAULUS​ជា​កន្លែង​មានការ​ជួបជុំ​គ្នា​នា​ថ្ងៃ​នោះ​របស់​ពួក​ជ្វី​ហ្វ​ប្រមាណ​ពី​៧០​ទៅ​៨០​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភពវីដេអូ ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ