ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​​​ផ្ទះ​ទម្លាក់​​ព្រែកឡើងញាក់សាច់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​បា​តុ​ភូ​ូ​ត​ធម្មជាតិ​បាន​កើតឡើង​ដ៏​កម្រ​មួយ ​ដែល​រន្ទះ​បាន​បាញ់​សំណង់​លំនៅ​ឋាន​លើ​ប្រឡាយ​ទឹក ខ្លះ​ថា​លើ​មាត់​ព្រែក ដែល​កន្លង​មក​អាជ្ញាធរ​ចាត់ទុកជា​សំណង់​ខុសច្បាប់ ត្រូវ​រន្ទះបាញ់​បាក់​សសរ​កាច់​ធ្លាក់​ទៅ​ក្នុង​ទឹក កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​៩ តុលា ម្សិលមិញ…

ខេត្តកណ្តាល ៖ ពិតជា​បា​តុ​ភូ​ូ​ត​ធម្មជាតិ​បាន​កើតឡើង​ដ៏​កម្រ​មួយ ​ដែល​រន្ទះ​បាន​បាញ់​សំណង់​លំនៅ​ឋាន​លើ​ប្រឡាយ​ទឹក ខ្លះ​ថា​លើ​មាត់​ព្រែក ដែល​កន្លង​មក​អាជ្ញាធរ​ចាត់ទុកជា​សំណង់​ខុសច្បាប់ ត្រូវ​រន្ទះបាញ់​បាក់​សសរ​កាច់​ធ្លាក់​ទៅ​ក្នុង​ទឹក កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​៩ តុលា ម្សិលមិញ ។ ការ​បាក់​ស្រុត​សំណង់​ខុសច្បាប់​ដែល​សាងសង់​លេ​ី​មាត់ទឹក​នេះ ស្ថិត​នៅ​តំបន់​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ។ ប៉ុន្តែ​ទោះបី​បែប​នេះ​ក្តី ករណី​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

លោក អ៊ូ សូ​ផាត មេឃុំ​ព្រែក​ក្មេង បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ករណី​នេះ​គឺ​កេ​ី​ត​ឡេ​ី​ដោយសារ​រន្ទះបាញ់ ខណៈ​ម្ចាស់ផ្ទះ​ឈ្មោះ ថោ​ង ផល្លា កំពុង​ដេក​ក្នុងផ្ទះ តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ទេ ព្រោះ​ក្រោយ​ពេល​រន្ទះបាញ់​យ៉ាង​កក្រើក​នោះ ​ម្ចាស់ផ្ទះ​បាន​រត់​មក​ក្រោម​ទេ​ី​ប​ផ្ទះ​នេះ​បាក់​ស្រុត ផ្អៀង​ធ្លាក់​ទៅ​ក្នុង​ព្រែក​ដ៏​ធំ​លិច​ទឹក​ពាក់កណ្តាល​តួ​ផ្ទះ​ទៅ​ហើយ ។ លោក​មេឃុំ​បន្ត​ថា សំណង់​នេះ​ជា​សំណង់​ខុសច្បាប់ ដែល​អាជ្ញាធរ​ធ្លាប់​ហាមឃាត់​ជា​ច្រេ​ី​ន​សា​មក​ហេ​ី​យ ដល់​ថ្នាក់​មាន​បណ្តឹង​ទៅ​តុលាការ​ថែម​ទៀត​ផង​បង្ខំ​ឱ្យ​រុះរើ​ចេញ ។

សូម​បញ្ជាក់​ថា នៅ​តំបន់​ព្រែក​ក្មេង​នេះ​ មានការ​សាងសង់​លំនៅ​ឋាន​ជា​ច្រើន​គ្រួសារ​ប្រប​តាម​មាត់​ព្រែក​តាំងពី​ដើម​ព្រែក​រហូត​ដល់​ចុង​ព្រែក​ដែល​សុទ្ធតែ​និយាយ​ថា អាជ្ញាធរ​ជា​អ្នក​អនុញ្ញាត​ឱ្យ​សាងសង់​ទើប​ពួក​គាត់​ហ៊ាន​សាងសង់​បែប​នេះ ។

លំនៅ​ឋាន​ដែល​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​បាក់​ស្រុត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ការ​ចាក់​សសរ​បេតុង​មិន​មានគុណ​ភាព ខណៈ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​គ្រេច​សសរ​ជួរ​ខាង​មុខកា​ច់បាក់​ផ្អៀង​ផង​ស្រុត​ផង​ដេក​ទៅ​ក្នុង​ទឹក ។ ផ្ទះ​​នេះ​សសរ​បេតុង គ្រឿង​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ ។ លំនៅ​ឋាន​នេះ​ ត្រូវ​បាន​សាងសង់​ជា​៣​ល្វែង មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​នៅ​ប្រប​មាត់​ព្រែក ដែល​មើលទៅ​ធំ​ធ្ងន់​សម្បើម​ណាស់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ