ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោយប៉ែតរងការបា.ញ់ផ្លោង ៖ គ្រាប់កាំភ្លើ.ងធំថៃ ៣គ្រា.ប់ចូលភូមិកូនដំរី នាព្រឹកថ្ងៃទី២៣ ខែធ្នូ

3 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ៖

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ៖ ចាប់ពី​ម៉ោង ១០:៣៨​នាទី ដល់​ម៉ោង ១០:៤០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៣​គ្រាប់ ចូល​ភូមិសាស្ត្រ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សកម្មភាព​ខាងលើ ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។

កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ