យន្តហោះថៃទម្លា.ក់គ្រា.ប់បែក និងបា.ញ់កាំភ្លើ.ងធំចូលខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋ ៧ខ្នង
ខេត្តព្រះវិហារ ៖ ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចន្លោះពីម៉ោង ៦ល្ងាច ថ្ងៃទី២២…
ខេត្តព្រះវិហារ ៖ ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចន្លោះពីម៉ោង ៦ល្ងាច ថ្ងៃទី២២…
ខេត្តព្រះវិហារ ៖ ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចន្លោះពីម៉ោង ៦ល្ងាច ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់កាំភ្លើ.ងធំ និងយន្តហោះទម្លាក់គ្រាប់បែក ចូលក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋស៊ីវិលចំនួន៧ខ្នង ។

ក្រសួងការពារជាតិបានបញ្ជាក់ថា ៖ ១-ភូមិស្រអែមខាងជើង ចំនួន៣ខ្នង
២-ភូមិចំបក់សែនជ័យ ចំនួន៣ខ្នង
៣-ភូមិសែនជ័យ ចំនួន១ខ្នង។
បន្ថែមពីនេះទៀត ក្រសួងការពារជាតិបានបន្តថា សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ