ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ផ្ដល់បង្គន់អនាម័យ៥០ ជូនរដ្ឋបាលខេត្ត ដើម្បីសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក

1 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដោយ​មើលឃើញ​នូវ​ការ​ខ្វះខាត់​នៅ​តាម​មណ្ឌល​សុវត្ថិភាព ពី​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​និង​ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព និង បញ្ហា​អ​នា ម័​យ ជូន​បងប្អូន ដែល​បាន​ជម្លៀស​ខ្លួន​ ​ពី​បណ្ដា​ខេត្ត​ជាប់​តំបន់​សង្គ្រាម​ឈ្លានពាន​ពី​កងទ័ព​ថៃ​មក​កាន់​ទីកន្លែង​សុវត្ថិភាព​ ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​ ​ត្រូវ​បាន​រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់ ធ្វើការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ការ​ផ្តល់​ជូន​ធុង​ចម្រោះ​និង​បង្គន់​អនាម័យ…

ខេត្ត​សៀម​រា​ប ៖ ដោយ​មើលឃើញ​នូវ​ការ​ខ្វះខាត់​នៅ​តាម​មណ្ឌល​សុវត្ថិភាព ពី​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​និង​ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព និង បញ្ហា​អ​នា ម័​យ ជូន​បងប្អូន ដែល​បាន​ជម្លៀស​ខ្លួន​ ​ពី​បណ្ដា​ខេត្ត​ជាប់​តំបន់​សង្គ្រាម​ឈ្លានពាន​ពី​កងទ័ព​ថៃ​មក​កាន់​ទីកន្លែង​សុវត្ថិភាព​ ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​ ​ត្រូវ​បាន​រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់ ធ្វើការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ការ​ផ្តល់​ជូន​ធុង​ចម្រោះ​និង​បង្គន់​អនាម័យ ដែល​សុទ្ធ​សឹង ជា​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រើប្រាស់ ។​ 

ជាក់​ស្តែក​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ​២០២៥ នេះ លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បាន​នាំ​យក​បង្គន់​អនាម័យ​ចំនួន​៥០​បង្គន់ មក​ប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចាត់ចែង​សាង់សង់​បន្ទប់​បង្គន់​ជូន​ដល់​បងប្អូន​ជន ភៀស​សឹក នៅ​តាម​មណ្ឌល​ដែល​មានការ​ខ្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់ ។

លោក ណ​ម ពិសិដ្ឋ ក៏​បាន​លើក​ឡើង​ថា ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ភៀស​សឹក​  តាម​មណ្ឌល​សុវត្ថិភាព ជា​ការ​រស់នៅ​ប្រមូលផ្តុំ​នេះ តែងតែ​ជួប​នូវ​បញ្ហា សុខភាព អនាម័យ និង បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​។ ដោយ​មើលឃើញ បញ្ហា សុខ ភាព អនាម័យ​នេះ​ហើយ លោក​និង​ក្រុម​គ្រួសារ រួម​នឹង​មន្ត្រីរាជការ​នៃ​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្ត បាន ផ្តល់​នូវ​បង្គន់​អនាម័យ ដល់រ​ដ្ឋា​បាល​ខេត្ត ដើម្បី​យក​ទៅ​សាងសង់​ជូន​នៅ​តាម​មណ្ឌល ដែល​ខ្វះខាត​បង្គន់​អនាម័យ ប្រើ ប្រាស់ ។

ក្នុង​នោះ​ដែរ លោក យុន លី​ន​ណេ អភិបាលរង​ខេត្តសៀមរាប ក៏​បាន​មាន ប្រសាសន៍​កោតសរសើរ​នូវ​ទឹកចិត្ត​របស់ លោក​ណ​ម ពិសិដ្ឋ និង សហការី ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​និង ដើម្បី​លើកកម្ពស់​អនាម័យ​បរិស្ថាន និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ​ព្រមទាំង ដើម្បី​ធានា​សុវត្ថិភាព សេចក្តី​ថ្លៃថ្នូរ និង​.​សុខមាលភាព​ដល់​គ្រួសារ​ដែល​ផ្លាស់​ទី​នៅ​មណ្ឌល​សុវត្ថិភាព​ផង​ដែរ ។

បញ្ហា​ការ​បន្ទោបង់​ពាស​វាល​ពាស កាល ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​សង់​សង់​បង្គន់​អនាម័យ​។​ម្យ៉ាងទៀត ខេត្ត​សៀម រាប ជា​ខេត្ត​ទី​១០ ក្នុង​ការ​បញ្ចប់​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ ការ​រស់​ប្រកប​ទៅ​អនាម័យ បរិស្ថាន​ល្អ នឹង ធ្វើ​ឱ្យ​សុខុមាលភាព​យើង​គ្រប់​គ្នា គ្មាន​ជម្ងឺ និង កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ទៅ​លើ​ការ​ព្យាបាល​ជម្ងឺ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ