ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របកគំហើញថ្មី ៖ រកឃើញឡស្លលោហៈបុរាណនៅខេត្តស្ទឹងត្រែងមានលក្ខណៈស្រដៀងនឹងឡនៅភ្នំឧដុង្គ

3 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​ឡ​ស្ល​លោហៈ​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​ឡ​ស្ល​លោហៈ​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ដែល​មាន​លក្ខណៈ​រូបរាង​ស្រ​ដៀង​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ឡ​លោហៈ​ដែល​ធ្លាប់​បាន​ធ្វើ​កំណាយ​រក​ឃើញ​នៅ​ក្បែរ​ភ្នំ​ឧដុង្គ ខេត្តកណ្តាល​។

ជាក់ស្តែង វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម បាន​បញ្ជាក់ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ Dr. Martin Polkinghorne បាន​សិក្សា​ធ្វើ​កំណាយ​រក​ឃើញ​ភស្ដុ​តាង​ឡ​លោហ​: ដែល​អាច​សន្និដ្ឋាន​ជាបឋម​ថា ទីតាំង​ឡ​នេះ គឺ​ស្ថានីយ​ផលិត​វត្ថុ​លោហៈ នៅ​ជិត​ភ្នំ​ឧដុង្គ ឈ្មោះ​ថា «​បឹង​សំរឹទ្ធ​» ស្ថិត​ក្នុង​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។

ថ្មី​ៗ​នេះ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ ឡ​លោហ​:​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ភូមិ​កោះ​ស្នែង ឃុំ​សាមគ្គី ក្រុង​ស្ទឹង​ត្រែង
សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន ក្នុង​ខេត្តស្ទឹងត្រែង​។
រូប​ទី​១ ឡ​លោហៈ​នៅ​ជិត​ភ្នំ​ឧដុង្គ ខេត្តកណ្ដាល
រូប​ទី​២ ឡ​លោហៈ​នៅ​ខេត្តស្ទឹងត្រែង (​ប្រភព : Sophana Leak)
រូប​ទី​៣ និង ៤ ឡ​លោហ​:​នៅ​ជិត​ភ្នំ​ឧដុង្គ ខេត្តកណ្ដាល
រូប​ទី​៥, ៦, និង​៧ ឡ​លោហ​:​នៅ​ខេត្តស្ទឹងត្រែង

សូមបញ្ជាក់ថា ៖ របកគំហើញនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យបុរាណវិទ្យាកម្ពុជា ដែលជួយឱ្យអ្នកសិក្សាស្រាវជ្រាវកាន់តែយល់ច្បាស់អំពីខ្សែសង្វាក់ផលិតកម្មលោហៈធាតុ និងការរស់នៅរបស់បុព្វបុរសខ្មែរក្នុងតំបន់ផ្សេងៗគ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ