ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី«បដិបត្តិ​សមាធិ​ចម្រើន​ឈាន ដើម្បី​សន្តិ​ភាព និង​ផ្សព្វផ្សាយ​មេត្តាធម៌» ​ដោយ​​​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី «​បដិបត្តិ​សមាធិ​ចម្រើន​ឈាន ដើម្បី​សន្តិភាព និង​ផ្សព្វផ្សាយ​មេត្តាធម៌​បំពេញ​កុសលផល​បុណ្យ ជូន​វីរ​កងទ័ព វីរ​នគរបាល​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​» ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធឹក​អធម…

ខេត្តស្ទឹងត្រែង​ ៖ ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី «​បដិបត្តិ​សមាធិ​ចម្រើន​ឈាន ដើម្បី​សន្តិភាព និង​ផ្សព្វផ្សាយ​មេត្តាធម៌​បំពេញ​កុសលផល​បុណ្យ ជូន​វីរ​កងទ័ព វីរ​នគរបាល​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​» ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធឹក​អធម កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីលាន​តេ​ជោ​ធិ​បតី ស្ថិត​ក្នុង​ក្រុង​ស្ទឹង​ត្រែង មុខ​សាលាខេត្ត​ ។​

ពិធី​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក ជំទាវ ឡុ​ង ភិ​រម្យ រដ្ឋ​លេខាធិ​ការ​ក្រសួងទេសចរណ៍ លោក សរ សុ​ពុ​ត្រា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​ គ្រានោះ​ លោក​អភិ​បាលខេត្ត​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ គន្លឹះ​និង​ផ្តល់​នូវ​សារធម៌​ដ៏​ជ្រាលជ្រៅ​ដល់​អង្គពិធី​ ។

លោក​បាន​លើក​ឡើង​ថា​​ គោលបំណង​ស្នូល​នៃ​ពិធី​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ និង​បង្ហាញ​នូវ​សេចក្តី​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុតជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព និង​វីរ​នគរ​បាល​​ជាតិ​ទាំងអស់ ដែល​បាន​លះបង់​ជីវិត​យ៉ាង​ក្លាហាន​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ថែរក្សា​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​ ។

ក្នុង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​នោះ លោក សរ សុ​ពុ​ត្រា បាន​សង្កត់ធ្ងន់​ពី​តម្លៃ​នៃ​សន្តិភាព និង​សារៈសំខាន់​នៃ​ការ​ផ្សព្វផ្សាយ​មេត្តាធម៌តាម​រយៈ​ការ​បដិបត្តិ​សមាធិ​ចម្រើន​ឈាន ដើម្បី រួម​ចំ​ណែក​ដល់​ភាព​សុខដុមរមនា​ជាតិ ​។ លោក​ក៏​បាន​លើក​ឡើង​ពី​វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់​កងកម្លាំងប្រដាប់​អាវុធ ដែល​បាន​ពលី​ដើម្បី​ជាតិ​នោះ ថា​ជា​គំរូ​ដ៏​ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ ។​

ពិធី​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ដ៏​ស័ក្តិសម ដែល​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណា​ក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន យុវតី និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប ដែល​បាន​បង្ហាញ​ពី​ការ​គោរព និង​ការ​ដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​វីរជន​ជាតិ​ ។  

ការ​ចូលរួម​ដ៏​ផុសផុល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​រួបរួម និង​ស្មារតី​សាមគ្គីភាព​ជាតិ​ក្នុង​ការ​ចង​ចាំ​នូវ​គុណូបការៈ​របស់​វីរបុរស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ