ខេត្តបាត់ដំបង ៖ ក្រោយពីមេឃបានគ្របដណ្តប់ដោយពពកខ្មៅងងិតទូទាំងខេត្តហើយនោះ មេឃចាប់ផ្តើមធ្លាក់ភ្លៀងយ៉ាងគំហុក នាព្រឹកថ្ងៃទី១០ តុលា នេះ ដែលសឹងតែមើលគ្នាពុំឃើញ ។

ប្រភពបន្តថា នៅខេត្តបាត់ដំបងថ្ងៃនេះ មេឃមានសភាពអួរអាប់និងងងឹតតាំងពីព្រលឹមអុរម្លេ៉ះ ដែលរកកលធ្លាក់ភ្លៀង ។ ហើយបើគិតតាំងពីព្រឹក មកទល់ម៉ោង០៩ និង៣០នាទីព្រឹក គឺធ្លាក់ភ្លៀងរហូតមានរយៈជិត២ម៉ោងហើយ ក្រោយពីខានភ្លៀងតាំងពីមុនភ្ជុំ មកទល់ថ្ងៃនេះ ។

ដូច្នេះ សូមបងប្អូនដែលកំពុងធ្វើដំណើរទ និងកំពុងស្ថិតនៅកន្លែងណា ទីណាក៏ដោយ សូមមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ខ្លួនជានិច្ច កុំឱ្យកើតមានគ្រោះថ្នាក់ដោយយថហេតុ ។ (សម្រួលដោយ៖ ស្រីណា)



ចែករំលែកព័តមាននេះ