ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គ​ម​ហា​ពញា​ចក្រី​ហេង សំរិន​​​​​​​​​​​​​​​ លើក​ទី​2 គ្រោង​ចាប់​ផ្តើម​នៅ​ខែ​ឧសភា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ដណ្តើមពាន​រង្វាន់​​សម្តេច​អគ្គ​មហា​ពញាចក្រី​ ​ហេង សំរិន​ លើក​ទី​២​ ឆ្នាំ​២០១៤​ ដែល​ជា​ការ​ប្រកួត​​លក្ខណៈ​បើក​ទូលាយ​ គ្រោង​​ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​២១ ដល់​ទី​២៤​ ខែ​ឧសភា​ ខាងមុខ​នេះ​ហើយ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក។​ នេះបើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ស៊ុន​ សុទ្ធា​រិទ្ធ​ អគ្គ​លេខា​​ធិការសហ​ព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ។​

ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​ដោយ​ដាក់​ឈ្មោះ​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ជា​លើកទី​២​ នោះ​មាន​២​វិញ្ញាសា​​ គឺ​​វិញ្ញាសា​ឯកត្ត​ជន​បុរស-​នារី​ និង​វិញ្ញាសា​ជា​​ក្រុម​បុរស​-នារី ។​ ចំពោះ​វិញ្ញាសា​ប្រកួត​នោះ​ លោក​ស៊ុន​ សុទ្ធា​រិទ្ធ​ មានប្រសាសន៍​ថា​ មាន​វិញ្ញាសា​ប្រកួត​ជា​ក្រុម​យុវ​ជន​អាយុ​ក្រោម​១៧ឆ្នាំ ប្រកួត​ឯកត្ត​ជន​​យុវ​ជន​អាយុ​ក្រោម​១៧​ឆ្នាំ និង​ប្រកួត​​ឯកត្ត​ជន​នារី​អាយុ​ក្រោម​១៧ឆ្នាំ ។​ សម្រាប់​អ្នក​ចង់​ចូលរួម​ប្រកួត​ត្រូវតែ​មាន​ឆ្នាំ​កំណើត​ក្រោយ​ឆ្នាំ​១៩៩៧។​

លោកអគ្គ​លេខាធិការ​សហ​ព័ន្ធ​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា​ ព្រឹត្តិ​ការណ៍​នេះ​ទោះ​បី​ការ​ប្រកួត​បើក​ទូលាយ​ (Open) ក្តី ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​ជម្រើស​ជាតិ​ចូលរួម​ឡើយ​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​អ្នក​មិន​មែន​អាជីព​ និង​យុវ​ជន​ប៉ុណ្ណោះ ។​ លោក​បាន​អំពាវ​នាវ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ អាច​ដាក់​ពាក្យ​បាន​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​១៨ ឧសភា​ ហើយ​នៅ​ថ្ងៃទី​១៩​ ខែ​ឧសភា​ គឺ​ជា​ថ្ងៃ​ប្រជុំ​​បច្ចេក​ទេស​ និង​ចាប់​ឆ្នោត ។​

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ដណ្តើម​ពាន​រង្វាន់​ខាង​លើ​នេះ​លើក​ទី​១ ធ្វើ​នៅ​​ឆ្នាំ​២០១៣​ ដោយ​សហ​ព័ន្ធ​បាន​បើក​ទូលាយ​​ឱ្យ​មាន​ការ​ចូល​រួម​ពី​កីឡាករ​-កីឡា​ការិនី​ទាំង​អាជីព​ និង​មិន​មែន​អាជីព​ ដោយ​បែង​ចែក​ការ​ប្រកួត​ទៅ​តាម​កម្រិត ។​ បុ៉ន្តែ​សម្រាប់​ការ​ប្រកួត​លើក​ទី​២​ ឆ្នាំ​នេះ​បិទ​មិន​ឱ្យ​មាន​កីឡាករ​អាជីព​ចូលរួម​ឡើយ​ ដើម្បី​ជំរុញ​ឱ្យ​កីឡាករ​ជា​យុវ​ជន​ និង​អ្នកស្នេហា​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ជំនាន់​ក្រោយ​ចូលរួម​ឱ្យ​បាន​ច្រើន​ផុល​ផុស​ថែម​ទៀត៕