ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​មហា​ជន​តាម​ភូមិ​ភាគ​ទាំង​5 នឹង​ចាប់​ផ្តើម​ព្រម​គ្នា​នៅ​ថ្ងៃ​ទី​23 មេសា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​មហា​ជន​តាម​ភូមិ​ភាគ​ទាំង​៥ ប្រចាំ​ឆ្នាំ​២០១៤ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៣ មេសា​ និង​បញ្ចប់​នៅ​ថ្ងៃទី​៧​ ឧសភាខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា ។​

លោក​ហ៊ុន​ សាមុត ប្រធាន​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា ឱ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​តាម​ភូមិ​ភាគ​នេះ​នឹង​ចាប់​​ផ្តើម​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​មហា​ជន​តាម​ភូមិ​ភាគ​ទាំង​៥ ប្រចាំ​ឆ្នាំ​២០១៤ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៣ មេសា​ និង​បញ្ចប់​នៅ​ថ្ងៃទី​៧​ ឧសភាខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា ។​

លោក​ហ៊ុន​ សាមុត ប្រធាន​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា ឱ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​តាម​ភូមិ​ភាគ​នេះ​នឹង​ចាប់​​ផ្តើម​ធ្វើ​ព្រមៗ​គ្នា​ក្នុង​ពេល​​តែ​មួយ​តែ​ម្តង​ ហើយ​អត្ត​ពលិក​ដែល​ទទួល​បាន​ជ័យ​លាភី​នៅ​តាម​ភូមិ​ភាគ​ទាំង​៥​ នឹង​ត្រូវ​ប្រកួត​បន្ត​យក​ជើង​ឯកថ្នាក់​ជាតិ​នៅ​ទី​រួម​ខេត្ត​កំពត ចាប់​ពី​ថ្ងៃទី​១៦​ ដល់​ថ្ងៃ​ទី​៣០ ឧសភា ។​ ចំពោះ​ប្រភេទ​កីឡា​ដែល​ដាក់​ឱ្យ​ប្រកួត​នោះ​មាន​បាល់​ទាត់​បុរស​ បាល់​ទះ​បុរស-​នារី​ បាល់​បោះ​បុរស​-​នារី និង​អត្ត​ពល​កម្ម​បុរស-​នារី ។​

សម្រាប់​ភូមិ​ភាគ​ទាំង​៥​ មាន​ ៖​
ភូមិ​ភាគ​រាជ​ធានី​ភ្នំ​ពេញ​ មាន​ការ​ចូល​រួម​ពី​សមាគម​កីឡា​តាម​បណ្តាស្ថាប័ន​ ក្រុម​ហ៊ុន​ អង្គ​ការ​នានា​ សមា​គម​កីឡា​តាម​បណ្តា​សាលា​រៀន​ គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​មធ្យម​សិក្សា​ឯក​ទេស ។ល។​ ភូមិ​ភាគ​កោះ​កុង​មាន​ខេត្ត​កោះ​កុង​ (ម្ចាស់​ផ្ទះ) ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​តាកែវ​​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កែប និង​ខេត្ត​កំពត ។​

ភូមិ​ភាគ​បាត់​ដំបង​ មាន​ខេត្ត​បាត់​ដំបង​ (ម្ចាស់​ផ្ទះ)​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​សៀម​រាប​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប​ ។​

ភូមិ​ភាគ​កំពង់​ឆ្នាំង​ មាន​ខេត្ត​កំពង់​ឆ្នាំង​ (ម្ចាស់​ផ្ទះ​)​ ខេត្ត​ស្វាយ​រៀង​ ខេត្ត​ព្រៃ​វែង​ ខេត្ត​កំពង់​ចាម​ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់​ធំ ។​

ភូមិភាគ​មណ្ឌល​គិរី​ ដែល​មានខេត្ត​មណ្ឌល​គិរី​​ជា​ម្ចាស់​ផ្ទះ​នោះ​តាម​គម្រោង​មាន​ ៦​ខេត្តដែរ ប្រសិន​បើ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ជា​ខេត្ត​បង្កើត​ថ្មី​ចូល​រួម​​ដែរ​នោះ​ ​តែ​បើ​មិន​ចូលរួម​ទេ គឺ​មាន​៥​ខេត្ត​ដែល​ក្រៅ​ពី​ម្ចាស់​ផ្ទះ​មាន​ខេត្ត​ព្រះ​វិហារ​ ខេត្ត​រតនគិរី​ ខេត្ត​ក្រចេះ​ និង​ខេត្តស្ទឹង​ត្រែង​ ៕​