ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បដិសេធ​មិន​សហការ​ជាមួយ​សភា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេត​វិមាន​បាន​ប្រាប់​ទៅ​សភា​កាលពី​ថ្ងៃ​ទី​៨​តុលា​ថា ខ្លួន​បដិសេធ​ក៏​ដូច​ជា​រដ្ឋាភិបាល​ទាំងមូល​ដែរ មិន​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត ដែល​សភា​កំពុង​ធ្វើសម្រាប់​នីតិ​វិធីដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ ដោយ​វាយ​ត​ម្លែ​ថា ការ​ស៊ើ​ប​អង្កេត​នោះ​ពុំ​មាន​ភាព​ត្រឹមត្រូវ​ឡើយ​។ ចំពោះ​ការ​បដិសេធ​នោះ​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី នា​ថ្ងៃ​ទី​៨​តុលា​បាន​ចោទប្រកាន់​លោក​ដូ​ណា​ល់​ត្រាំ​ថា…

សហរដ្ឋអាមេរិក ៖ សេត​វិមាន​បាន​ប្រាប់​ទៅ​សភា​កាលពី​ថ្ងៃ​ទី​៨​តុលា​ថា ខ្លួន​បដិសេធ​ក៏​ដូច​ជា​រដ្ឋាភិបាល​ទាំងមូល​ដែរ មិន​រួម​សហការ​ជាមួយ​ការ​ស៊ើ​ប​អង្កេត ដែល​សភា​កំពុង​ធ្វើសម្រាប់​នីតិ​វិធីដក​តំណែង​លោក​ដូ​ណា​ល់​ត្រាំ ដោយ​វាយ​ត​ម្លែ​ថា ការ​ស៊ើ​ប​អង្កេត​នោះ​ពុំ​មាន​ភាព​ត្រឹមត្រូវ​ឡើយ​។

ចំពោះ​ការ​បដិសេធ​នោះ​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី នា​ថ្ងៃ​ទី​៨​តុលា​បាន​ចោទប្រកាន់​លោក​ដូ​ណា​ល់​ត្រាំ​ថា ចង់​បិទ​បាំង​អំពើ​ក្បត់​របស់​លោក ចំពោះ​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក​។ ប៉ុន្មាន​ម៉ោង​មុន​នេះ​មេធាវី​របស់​សេត​វិមាន លោក​PAT CIPOLLONE បាន​ផ្ញើ​សារ​លិខិត​មួយ​ច្បាប់ ទៅ​លោកស្រី​ណា​ន​ស៊ី​ដើម្បី​ប្រាប់​ថា រដ្ឋាភិបាល​នឹង​មិន​ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ ដែល​ធ្វើ​ដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ឡើយ ដោយ​យល់​ថា​មិន​ស្របច្បាប់​ឬ​មាន​ភាព​លម្អៀង​។

លោកស្រី​ណា​ន​ស៊ី ក្នុង​សេចក្ដី​ប្រកាស​មួយ​បាន​តបត​វិញ​ថា សារលិខិត​នោះ​គ្មាន​អ្វី​ក្រៅពី​ការ​ប៉ុនប៉ង​បិទ​បាំង​អំពើ​ក្បត់​របស់​លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ឡើយ​។ លោកស្រី​បន្ត​ថា​លោក​មិន​អាច​ស្ថិត​នៅ​ពីលើ​ច្បាប់​បាន​ទេ​។ សេត​វិមាន​ត្រូវ​បាន​ព្រមាន​ប្រាប់​ថា បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទួន​ៗ របស់​ខ្លួន​ដើម្បី​លាក់បាំង​ប្រជាជន​អា​មេ​រិ​ក​នូវ​ការ​ពិត លើ​ការ​រំលោភ​បំពាន​អំណាច​របស់​ប្រធានាធិបតី​នឹង​ចាត់​ទុក​ថា ជា​ភស្ដុ​តាង​ថ្មី​មួយទៀត​នៃ​កា​រប​ន្ទុ​ច​បង្អាក់​។

មេធាវី​សេត​វិមាន​លោក​PAT CIPOLLONE ក្នុង​លិខិត​របស់​លោក​គូសបញ្ជាក់​ថា​ដោយសារ​សំណើ​របស់​លោកស្រី​ពុំ​មាន​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ត្រឹមត្រូវ​ឬ​ហាក់​មាន​ភាព​លម្អៀង​ដូច្នេះ​រដ្ឋ​អំណាច​នីតិប្រតិបត្តិ​មិន​អាច​ចូលរួម​បាន​ទេ​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ស្នើ​ដល់​សេត​វិមាន​ឲ្យ​ផ្ដល់​បណ្ដា​ឯកសារ​ដែល​ចាំបាច់​ដល់​ការ​ស៊ើ​ប​អង្កេត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ