រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជាម្ចាស់បំណុលម្នាក់ត្រូវបានថៅកែហាង យីហោ«យីអ៊ូ រីករាយ» វាយធាត់ទ្រោមខ្លួន នៅចំពោះមុខនគរបាលមូលដ្ឋាន ខណៈពេលដែលនាងបានធ្វើដំណើរទៅទារប្រាក់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៩ ខែតុលានេះ នៅចំណុចហាងបាយ និងគុយទាវ មួយកន្លែងយីហោ «យីអ៊ូ រីករាយ» ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ជាប់វត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
ជនដៃដល់ដែលប្រើហិង្សានោះត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះ លី លី អាយុប្រមាណជាង៤០ឆ្នាំ ជាថៅកែហាង ស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាកូនបំណុល) ។ ចំណែកជនរងគ្រោះឈ្មោះ ធា វី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំផ្សារឈូកមាស ក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាម្ចាស់បំណុល ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានជិះរថយន្តមួយគ្រឿងទៅទារប្រាក់ពីថៅកែហាង ដែលបានជំពាក់១ពាន់ដុល្លារមិនសង ។ ខណៈនោះក៏កើតមានទំនាស់ពាក្យសំដីគ្នា ហើយត្រូវបានស្ត្រីជាថៅកែហាងដេញចេញ និងបានទាញកំប៉ុងដាក់ស្លាបព្រា សម និងចង្កឹះ គប់ទៅលើម្ចាស់បំណុល និងបានយកទឹកជះ ព្រមទាំងវាយទៅលើនារីជាម្ចាស់បំណុលទ្រមខ្លួន នៅចំពោះមុខនគរបាលប៉ុស្តិ៍ និងអ្នកព័ត៌មានដែលបានចុះទៅយកព័ត៌មាន ករណីចរាចរណ៍ ហើយបានចូលហូបបាយក្នុងហាងនោះ ។
តាមសាក្សីបានអោយដឹងទៀតថា នៅក្នុងសកម្មភាពប្រើហិង្សានគរបាលប៉ុស្តិ៍ម្នាក់ក៏បានទៅឃាត់ តែថៅកែហាងរូបនោះនៅតែបន្តប្រើហិង្សា ដោយវាយទៅលើម្ចាស់បំណុល និងចាប់បោកដួលបោចសក់ទាញ ទាត់ធាក់ហើយត្រូវបាននគរបាលឃាត់ ។
តាមស្ត្រីជាកូនបំណុល បានឲ្យដឹងថា ដោយសារតែខឹងលុយ១ពាន់ដុល្លារសោះ តាមទាររហូត ។ ប្រាក់នោះនាងសង តែមិនទាន់មាន ព្រោះគេជំពាក់នាងដែរ ។
តាមស្ត្រីជាម្ចាស់បំណុល បានឲ្យដឹងថា ឈ្មោះ លី លី បានខ្ចីប្រាក់ចងការចំនួន១ពាន់ដុល្លារ តាំងពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ដោយ១០០ ការ៥ដុល្លារ ។ បន្ទាប់ពីខ្ចីការក៏មិនឲ្យ ដើមក៏មិឲ្យ ហើយចេះតែសន្យាណាត់ថ្ងៃនេះថ្ងៃនោះ ហើយគេចរហូត ។ ស្ត្រីរូបនោះក៏បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុ ដែលជាថ្ងៃណាត់នាងក៏បានធ្វើដំណើរទៅទារប្រាក់ត្រូវបានកូនបំណុលប្រើហិង្សាមកលើនាងតែម្តង ។ បន្ទាប់ពីមានអំពើហិង្សានារីរងគ្រោះក៏បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ ដោយទារជំងឺចិត្ត៥ពាន់ដុល្លារ ។
ដោយឡែកម្ចាស់ហាងក៏ត្រូវបាននគរបាលហៅ ទៅប៉ុស្តិ៍ ដើម្បីសាកសួរដែរ ។ បន្ទាប់ពីសម្របសម្រួលមិនត្រូវគ្នានគរបាលបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...
ខេត្តសៀមរាប ៖ យុវជនម្នាក់បានត្រូវក្រុមគ្រួសារខាងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដោយចោទប្រកាន់ពីបទចាប់រំលោភកូនស្រីរបស់គាត់ ។ ជុំវិញករណីនេះ ធ្វើឱ្យអ្នកតាមដាន...
ខេត្តប៉ៃលិន ៖ រហូតមកដល់ចុងឆ្នាំ២០១៩នេះ បើទោះបីជាដំណាំកសិផលមួយចំនួនមានការធ្លាក់ថ្លៃ ដែលជាហេតុធ្វើឱ្យកសិករមួយចំនួនស្ទើរតែបោះបង់ចោលរបររបស់ខ្លួន ដោយឡែក...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់ម៉ាស៊ីនកិនស្រូវទាំងអស់ដែលប្រមូលទិញស្រូវពីប្រជាពលដ្ឋមេត្តាកុំធ្វើការទម្លាក់ថ្លៃ...
ខេត្តប៉ៃលិន ៖ បើគេសង្កេតមើលទៅរោងខ្យុសនៅក្បែរមាត់អូរភ្នំដំបង ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហាក់ដូចជាមានសភាពស្ងប់ស្ងាត់មនុស្សបន្តិច ដោយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលលោក Pep Guardiola ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ថ្មីៗនេះ នាយកក្លិប លោក Josep Maria Bartomeu បាននិយាយ...
ជាមួយនឹងការដាក់បង្ហាញរថយន្តម៉ាក Aston Martin DBX ក្រុមហ៊ុនរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសកំពុងសង្ឃឹមថា នឹងមានវាសនាខ្ពស់ អាចជួយបន្ថែមការវិនិយោគរបស់មហាសេដ្ឋីកាណាដា Lawrence...
ខេត្តក្រចេះ៖ ក្រុមមន្ត្រីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបាន គេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេមេគង្គខេត្តក្រចេះ ជាមួយនិងផ្សោតមេធំមួយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅពេលនេះ Lionel Messi មានចំនួនគ្រាប់បាល់សរុបដល់ទៅ ៦១៧គ្រាប់ ដែលមានចំនួនច្រើនជាងកីឡាករខ្លាំងៗបីនាក់បូកចូលគ្នានៅ Barcelona។កាលពីថ្ងៃ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីដាក់ពាក្យបណ្ដឹងសុំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អនាគតរបស់ Kylian Mbappe នៅ Paris Saint-Germain ហាក់ដូចជាស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីមានរបាយការណ៍លេចឡើងថា កីឡាករបារាំងរូបនេះបានបដិសេធមិនចុះ...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាការសម្រេចដោយឆន្ទានុសិទ្ធិ...
រាជធានីភ្នំពេញ ៖ អតីតតារាកំប្លែងពោរពេញដោយទេពកោសល្យអ្នកនាងអយ ដែលបាត់វត្តមាន៦ទៅ៧ឆ្នាំនោះ បានបង្ហាញវត្តមានគ្រប់សកម្មភាពសិល្បៈដែលមានពិធីផ្សេងៗ។ ដោយសារតែ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាកររបស់ហង្សក្រហម Sadio Mane បានប្រាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការដណ្តើមពាន Ballon d’Or ឆ្នាំ២០១៩។Mane ឈរ...
ការលើសជាតិស្ករក្នុងឈាមកើតឡើងនៅពេលដែលមានជាតិស្ករច្រើនខុសធម្មតាកំពុងតែចរាចរណ៍ក្នុងចរន្តឈាម។ វាអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើន...
ក្រុមហ៊ុន Ford កំពុងព្យាយាមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយកែច្នៃកាកសំណល់កាហ្វេចាស់ពីហាង McDonald’s ទៅជាគ្រឿងបន្លាស់រថយន្ត។ Ford បាន...
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០១៩ខេត្តបន្ទាយមានជ័យមានអ្នកជំងឺគ្រុនចាញ់ចំនួន១៤នាក់ត្រូវបានព្យាបាលជាសះស្បើយគ្មានអ្នកគ្រោះថ្នាក់ឡើយ នេះបើយោងតាមរបាយការណ៍...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមលើករណីជនជាតិចិន៣នាក់ ប៉ុនប៉ងលួចយករថយន្តនៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១០ ឧសភា ត្រូវ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរសុទ្ធតែក្មេងៗបានធ្វើសកម្មភាពជិះម៉ូតូដើរដេញវៃយកម៉ូតូពីពលរដ្ឋនៅតាមផ្លូវត្រូវកម្លាំងនគរបាលស្រុកអង្គ...
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកនាថ្ងៃទី១១ ធ្នូ នេះ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំពិធីមហោស្រព...