ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ស្តី​របប​សន្តិសុខ​សង្គម និង​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម និង​ដាក់​ចាប់​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ តែ​មិន​ទាន់​កំណត់​ថ្ងៃ ខែ​ច្បាស់​នោះ​ទេ ព្រោះ​រហូត​ដល់​ច្បាប់​នេះ ដំណើរការ​ត្រូវ​ឆ្លងកាត់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម និង​ដាក់​ចាប់​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ តែ​មិន​ទាន់​កំណត់​ថ្ងៃ ខែ​ច្បាស់​នោះ​ទេ ព្រោះ​រហូត​ដល់​ច្បាប់​នេះ ដំណើរការ​ត្រូវ​ឆ្លងកាត់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ការ​បញ្ជាក់​របស់​លោក អ៊ុត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែតុលា បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដែល​មាន​១១​ជំពូក និង​១០៧​មាត្រា ដោយ​សំឡេង​គាំទ្រ​១០៥​សំឡេង នៃ​សមាជិក​ដែល​ចូលរួម​ប្រជុំ​លើក​ទី​៣ នីតិ កាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​៨ ខែ​តុ លា​នេះ​។

លោក​អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ធ្វើ​ឡើង​ដោយសា​រាជរដ្ឋាភិបាល​បាន និង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុក ដាក់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​លើកកម្ពស់​ជីវភាព​កម្មករ និយោជិត និង​មន្ត្រី​សាធារណៈ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​ដូចដែល​បាន​រំលេច​ឡើង ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ និង​ទី​៨ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥” ។

លោក​បន្ត​ថា សេចក្តីព្រាងច្បាប់​នេះ​ធ្វើ​ឡើង ដើម្បី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​កម្មករ និយោជិត​ក្នុង​វិស័យ​ឯកជន និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជា​ជាង​២​លាន​នាក់ ព្រមទាំង​បាន​ផ្តល់​សេវា ថែទាំ​សុខភាព​តាម​រយៈ​មូលនិធិ​សមធម៌ សុខាភិបាល​សម្រាប់​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​ជា អាទិ៍​កម្មករ​ស៊ី​ក្លូ កម្មករ​ម៉ូតូ​កង់​បី កីឡាករ កីឡាការិនី មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​មន្ត្រី​ថ្នាក់ដឹកនាំ ភូមិ​ប្រមាណ​ជា​ជាង​៧​ម៉ឺន​នាក់ ។

លើស​ពី​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ផ្តល់​សេវា ថែទាំ​សុខ ភាព​តាម​រយៈ​បណ្ណ មូលនិធិ​សមធម៌​ជូន​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ​បាន​ចំនួន ២ ៨១០ ៦៩៧​ករណី ដែល​គ្របដណ្តប់​លើ​ប្រជាជន​រហូត​ដល់ ២ ៥១៩ ៨៦ ១​នាក់​ថែម​ទៀត​ផង ។ ការ​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​ការ​សម្រាលកូន ចាប់ពី​ខែមករា ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​កាន់តែ​ច្បាស់​អំពី​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ គាំពារ​សង្គម​កម្ពុជា ដើម្បី​ឈាន​ទៅ​រក​ប្រព័ន្ធ​មួយ​ដែល​មាន​លក្ខណៈ​ជា​សាកល និង​ឯកភាព​នា ពេល​ខាង​មុខ ។

ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​របប​សោធន​និវត្តន៍​សម្រាប់​កម្មករ និយោជិត វិស័យ​ឯកជន និង​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ឡើង​វិញ​សំដៅ​ធានា​បាន​ប្រសិទ្ធភាព និរន្តរភាព និង​សង្គតិភាព​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​សន្តិសុខ​សង្គម​មួយ​ស្រប​តាម បរិបទ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​នេះ មាន​គោលបំណង​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​គោលការណ៍​សាមគ្គីធម៌ និង​សមធម៌​សង្គម​ដែល​រួម​មាន​៤​ផ្នែក គឺ​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិត​ក្រោម​ច្បាប់​ស្តី​ពី​ការងារ គឺជា​រួម​ទាំង​បុគ្គលិក​ផ្លូវអាកាស​នាវា​សមុទ្រ និង​អ្នកបម្រើ​តាម​ផ្ទះ ព្រមទាំង​បុគ្គល​ស្វ័​យ​និ​យោជន៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ