ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញនឹង​មានភ្លៀងធ្លា.ក់ច្រើនជាងគេក្នុងមួយសប្តាហ៍នេះ

4 ម៉ោង មុន

ព្យុះណាគ្រីពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាមែន ប៉ុន្តែបាតុភូតភ្លៀង ខ្យ​ល់កន្រ្តាក់ និង​ផ្គរ រន្ទះ គឺនៅមានពី២០ភាគរយ ទៅ៣០ភាគរយ ប៉ុន្តែកម្រិតបរិមាណទឹកភ្លៀងដែលបង្អុរចុះមក គឺនៅភ្នំពេញ គឺខ្ពស់ជាងខេត្តដទៃ…

ព្យុះណាគ្រីពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាមែន ប៉ុន្តែបាតុភូតភ្លៀង ខ្យ​ល់កន្រ្តាក់ និង​ផ្គរ រន្ទះ គឺនៅមានពី២០ភាគរយ ទៅ៣០ភាគរយ ប៉ុន្តែកម្រិតបរិមាណទឹកភ្លៀងដែលបង្អុរចុះមក គឺនៅភ្នំពេញ គឺខ្ពស់ជាងខេត្តដទៃ ។​

ព្រឹត្តិបត្រព្យាករណ៍កម្រិតទឹកភ្លៀងសរុប​ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្ដារាជធានី-ខេត្ត ដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា រាជធានីភ្នំពេញនៅក្នុងចំណោមទីតាំងដែលអាចនឹងទទួលបរិមាណទឹកភ្លៀងខ្ពស់ជាងគេ ។

ប្រភពដដែលបានឲ្យដឹងថា កម្រិតទឹកភ្លៀងបង្អុរចុះមកនៅក្នុងអំឡុងពេលនេះ គឺនៅក្នុងរង្វង់ពី​៨០ ទៅ១៣០មម ។

កម្រិតទឹកភ្លៀងនៅក្នុងបរិមាណនេះ ក៏អាចនឹងកើតមាននៅផ្នែកខ្លះនៃខេត្តស្វាយរៀង ព្រៃវែង និង ត្បូងឃ្មុំ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ