ការនាំចូលទំនិញពីថៃ កាលពីខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានអះអាងថា បានធ្លាក់ចុះប្រមាណជា១០០លានដុល្លារ ស្មើនឹង៣២,៥ភាគរយ ។

ប្រភពដដែលបានបន្តថា ទំហំនៃការនាំចូលទំនិញពីថៃមកកាន់កម្ពុជា នៅខែកញ្ញា ឆ្នាំ២០២៥ នៅតែមាន ពោល គឺមានតម្លៃជាង២០៧លានដុល្លារ ខណៈដែលរយៈពេលដដែល នៅឆ្នាំ២០២៤ គឺមានជាង៣០៧លានដុល្លារ ។

ប្រភពដដែលបានបន្តថា សម្រាប់រយៈពេល៩ខែនៃឆ្នាំ២០២៥នេះវិញការនាំចូលទំនិញពីថៃ គឺមានទំហំសរុប២,៣ពាន់លានដុល្លារ ធ្លាក់ចុះ៧,៦ភាគរយ ។

អ្នកវិភាគបានលើកឡើងថា តម្រូវការទំនិញថៃ អាចនឹងបន្តធ្លាក់ចុះថែមទៀត ខណៈដែលពេលនេះ ប្រជាពលរដ្ឋកម្ពុជាកំពុងតែមាននិន្នាការធ្វើពហិការទំនិញថៃ ដោយសារតែអរិភាពព្រំដែនកំពុងតែបន្ត ៕
ចែករំលែកព័តមាននេះ