ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនស្ត្រី២នាក់! បន្ទាប់ពីប្រើគណនីក្លែងក្លាយ​លើ Telegram ដើម្បីអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគយកចំណេញ​ខ្ពស់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​បង្ក្រាប​បាន​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្រោម​រូបភាព​អូស​ទាញ​ជន​រង​គ្រោះ​ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយ​:​ពេល​ខ្លី ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​បង្ក្រាប​បាន​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្រោម​រូបភាព​អូស​ទាញ​ជន​រង​គ្រោះ​ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយ​:​ពេល​ខ្លី ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department ។

យោង​តាម​បទបញ្ជា​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ លើ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព អូស​ទាញ​ជន​រង​គ្រោះ ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ទទួល​ប្រាក់​ចំនេញ​ច្រើន​ក្នុង​រយ​:​ពេល​ខ្លី​។ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ទី​១ ឈ្មោះ ស​.​ស​.​ន ភេទ​ស្រី និង​ទី​២ ឈ្មោះ ស​.​ធ​.​ន ភេទ​ស្រី​។

តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ពាក់​ព​ន្ធ័​និង​ការ​ទិញ​-​លក់ គណនី​តេ​ឡេ​ក្រាម អោយទៅ​ជនល្មើស​និង​បាន​យក​រូបថត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង រូបថត​លោកអ្នកឧកញ៉ា​ជា​ច្រើន​រូប​មក​ធ្វើ​ជា​ប្រូ​ហ្វា​ល់ ដើម្បី​ធ្វើការ​ឆបោក​ជន​រង​គ្រោះ ដោយ​អូស​ទាញ​ជន​រង​គ្រោះ​អោយ​ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន​ទាំងអស់ សូម​ប្រុង​ប្រយ័ត្ន មុន​នឹង​សម្រេចចិត្ត​ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ និង​សូម​ពិនិត្យ​ពិចារណា​អោយ​បាន​ច្បាស់លាស់​ពី​ប្រភព​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ការ​វិនិយោគ​តាម​អន​ឡាញ ជៀសវាង​ការ​ខាតបង់​ផលប្រយោជន៍ និង​ទ្រព្យសម្បត្តិ​ដោយ​ប្រការ​ណាមួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ