ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ មកម៉ាឡេស៊ី ! ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃនៅថ្ងៃទី២៦ តុលា ២០២៥

4 ម៉ោង មុន

គូ​ឡា​ឡាំ​ពួ ៖ នា​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Mohamad Hasan បាន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក…

គូ​ឡា​ឡាំ​ពួ ៖ នា​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Mohamad Hasan បាន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​ដំណើរ​មក​កាន់​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​ពិធី​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ អំឡុង​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP និង Reuters នា​ថ្ងៃ​អង្គារ ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ។

បើ​យោង​តាម​ផេ​ក Press OCM – អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ​ថា លោក Mohamad បាន​បន្ត​ថា ម៉ា​ឡេ​ស៊ី រួម​ជាមួយ​សហរដ្ឋអាមេរិក នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​កិច្ចព្រមព្រៀង​ខាងលើ​រវាង​ថៃ និង​កម្ពុជា ដែល​នឹង​មាន​តម្រូវ​ឱ្យ​ភាគី​ទាំង​សងខាង បោសសំអាត​មីន ហើយ​ដក​សព្វាវុធ​ធុន​ធ្ងន់​ទាំងអស់ ចេញពី​តំបន់​ព្រំប្រទល់ ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​នឹង​ត្រូវធ្វើ​ឡើង អំឡុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​អាស៊ាន ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥​។

លោក Mohamad បាន​ប្រាប់​ទៅ​កាន់ ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន យើង​សង្ឃឹមថា ការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ហៅ​ថា កិច្ចព្រមព្រៀង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នឹង​ធានា​នូវ​បទ​ឈប់​បាញ់​យូរអង្វែង ព្រមទាំង​សន្តិភាព​»​។

គួរ​បញ្ជាក់​ថា ភាព​តានតឹង​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​ដ៏​ប្រល័យ​អស់​រយៈពេល​៥​ថ្ងៃ កាលពី​ខែកក្កដា​កន្លង​ទៅ មុន​ពេល​មាន​បទ​ឈប់​បាញ់​គ្នា ដែល​ផ្តួចផ្តើម​ដោយ​លោក ត្រាំ និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ