ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយសេនាធិការរង​កងទ័ពជើងគោក ៖ យើង​ត្រៀម​រួចរាល់​! កម្ពុជាអត់ធ្មត់​ខ្ពស់​ក្រោយ​ថៃ​រំលោ.ភ​បំពាន​ដែន​អធិបតេយ្យ និង​ធ្វើបាប​ផ្លូវចិត្តពលរដ្ឋ

5 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក…

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​ជាក់ស្ដែង​នៃ​ការ​រំលោភ​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន ជា​បន្តបន្ទាប់​របស់​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ។

ក្នុង​នោះ​ដែរ​ភាគី​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ចាក់​ធុងបាស់​បំពង​សំឡេង​រំខាន​មក​លើ​ប្រជាពលរដ្ឋ​ខែ្ម​រ រួម​មាន​ទាំង​អ្នក​ឈឺ មនុស្ស​ចាស់ជរា កុមារ និង​ជន​ពិការ នៅ​ពេល​យប់​ស្ងាត់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ផ្លូវចិត្ត និង​សិទ្ធិ​រស់នៅ​របស់​មនុស្សជាតិ ។ ករណី​នេះ​យើង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​រួច​ហើយ ។

ឯកឧត្តម ឈរ សុខ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​តេ​ជោ សម្តេច​ធិ​បតី និង​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ នៃ​កង​យោធពលខេមរភូមិន្ទ យើង​បាន​ធ្វើការ​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ ដែល​មានការ​គាំទ្រ និង​សម្របសម្រួល​ពី​ឯកឧត្តម ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ផង​ដែរ ។

នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​របស់​កងពល​បាន​ខិតខំ​យកចិត្តទុកដាក់​ស្ដាប់ និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​រង់ចាំ​ទទួល​នូវ​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ