ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញថា ផលិតផលកែច្នៃចំណីអាហារកម្ពុជានឹងមានលក់នៅទីផ្សារក្រៅប្រទេស

3 ម៉ោង មុន

ខណៈ​ដែល​ពលរដ្ឋ​កំពុង​តែ​ស្វះស្វែង​គាំទ្រ និង​រក​ផលិតផល​ខ្មែរ​បំពេញ​ទូរ​ទឹកកក និង​ផ្ទះបាយ អ្នកជំនាញ​ខាង​នាំ​ចេញ​ផលិតផល​កសិផល នៅ​ក្នុងស្រុក​មួយ​រូប​បាន​អះអាង​ថា ផលិតផល​កែ​ច្នៃ​ចំណីអាហារ​កម្ពុជា នឹង​បន្ត​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ។ លោក សុង…

ខណៈ​ដែល​ពលរដ្ឋ​កំពុង​តែ​ស្វះស្វែង​គាំទ្រ និង​រក​ផលិតផល​ខ្មែរ​បំពេញ​ទូរ​ទឹកកក និង​ផ្ទះបាយ អ្នកជំនាញ​ខាង​នាំ​ចេញ​ផលិតផល​កសិផល នៅ​ក្នុងស្រុក​មួយ​រូប​បាន​អះអាង​ថា ផលិតផល​កែ​ច្នៃ​ចំណីអាហារ​កម្ពុជា នឹង​បន្ត​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ។

លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រាយ​ស៍ និង​ជា​ស្ថាបនិក​ម្នាក់ នៅ​ក្នុង​ចំណោម​ស្ថាបនិក ដែល​បាន​បើក​ទីផ្សារ​អង្ករ​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​ចែករំលែក​ក្តី​សង្ឃឹម​នេះ នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក សុង សា​រ៉​ន បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា « យ៉ាង​យូរ ៣​ឆ្នាំ​ទៀត ផលិតផល ក​សិ​អាហារ និង​ផលិត​កែ​ឆ្នៃ​ចំណីអាហារ កម្ពុជា មាន​គ្រាប់​ទីផ្សារ​ក្រៅប្រទេស​» ។

រូបតំណាងដោយAI

ជា​ការ​ពិត នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដែល​កម្ពុជា​មាន​អរិភាព​ព្រំដែន​ជាមួយនឹង​ថៃ ហើយ​ពលរដ្ឋ​កម្ពុជា​បាន​ធ្វើ​ពហិកា​លើ​ទំនិញ និង​ផលិតផល​ថៃ មក​ដល់​ពេល​នេះ ផលិតករ​នៅ​ក្នុងស្រុក​បាន​កំពុង​តែ​ពង្រឹង និង​ពង្រីក ក៏​ដូច​ជា បង្កើត​ផលិតកម្ម​កែ​ច្នៃ​អាហារ និង​ផលិតផល​ប្រើប្រាស់​ចាំបាច់​ជា​ច្រើន​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ