រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសថា នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ នេះ ៖ ក្រសួងបានសម្របសម្រួលឱ្យ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី និងសមាជិកដទៃទៀត បានចុះទៅពិនិត្យទីតាំងជាក់ស្តែង ។

នៅក្នុងនោះដែរ ក្រសួងការពារជាតិ បានបញ្ជាក់ថា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួន នៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ៕








ចែករំលែកព័តមាននេះ