រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THAILAND បានអះអាងភាគីថៃបានកំពុងធ្វើកិច្ចសហការលើវិស័យអគ្គិសនីជាមួយកម្ពុជាកាន់តែជិតស្និទ្ធ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលា បានឲ្យដឹថា នៅក្នុងជំនួបជាមួយសម្តេចតេជោលោក Markus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THAILAND បានឲ្យដឹងថាកន្លងមកនេះលោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យរដ្ឋ និងវិស័យឯកជន ហើយលោកគិតថា ប្រទេសកម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេសក្នុងការបន្តធ្វើការរួមគ្នាដោយគាត់គិតថា កម្ពុជានឹងមានដំណើរទៅមុខនឹងក្លាយទៅជាប្រទេសក្នុងលំដាប់ឈានមុខក្នុងអាស៊ីបូព៌ា និងនៅក្នុងអាស៊ាន ។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសហការ និងផ្ដល់នូវទឹកចិត្តជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសបច្ចុប្បន្នមានការពិភាក្សាជាច្រើនលើវិស័យថាមពលតែម្ដង ។ លោកបានចាត់ទុកថា អ្វីដែលសំខាន់ គឺការបន្តធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនីមានស្ថិរភាព និងគ្រប់គ្រាន់ ដើម្បីជាការអូសទាញការវិនិយោគផ្សេងទៀត ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏អរគុណដល់លោក Markus Lorenzini ជាពិសេសក្រុមហ៊ុនរបស់លោកដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយអរគុណក្រុមហ៊ុននេះដែលបានបន្តសហការជាមួយក្រុមហ៊ុនឯកជន និងវិស័យរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែ និងថាមពល ។
សម្តេចតេជោបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងសហការជាមួយអាល្លឺម៉ង់ផងដែរទៅលើវិស័យថាមពលអគ្គិសនីនេះ ជាពិសេសសម្ដេចចង់ឃើញក្រុមហ៊ុនរបស់លោកបន្តមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅលើវិស័យថាមពលអគ្គិសនីនេះ ។ សម្តេចបន្តថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះកម្ពុជាយើងត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះជាបន្តបន្ទាប់ទៀត ។
សម្តេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនទាក់ទងទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនីនេះ ក៏ប៉ុន្តែក្រោយពីប្រទេសយើងទទួលបាននូវសុខសន្តិភាព គឺយើងបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ នៅពេលនេះប្រជាពលរដ្ឋកម្ពុជាយើងប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនីហើយ ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់ ។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា កន្លងមកនេះមានការចុះហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងការទិញម៉ាស៊ីនភ្លើង និងប្រភពអគ្គិសនីជាដើម ។ សម្តេច តេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ចំពោះវិ ស័យថាមពលនេះ ហើយមិនត្រឹមតែអគ្គិសនីទេ ជាពិសេសទៅលើគម្រោងថាមពលនៃបរិស្ថានផងដែរ តាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ។ សម្តេចតេជោក៏បានគាំទ្រឲ្យក្រសួងរ៉ែ និងថាមពលសហការជាមួយក្រុមហ៊ុននេះជាបន្តទៀត ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យនេះ ។
ជាមួយគ្នានោះដែរ លោក Markus Lorenzini ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស លោកមានឆន្ទៈក្នុងការបន្តវត្តមាននៅក្នុងប្រទេសកម្ពុជាធ្វើយ៉ាងណាឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...