ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចេញទៅធ្វើការមិនបិទបារ៉ែត ចុង​ក្រោយខ្ទេចគ្មានសល់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រនាប​ក្តារ​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។…

ខេត្តកំពង់ធំ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រនាប​ក្តារ​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​អូរ​អំបែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ ថុ​ក សំអាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​ផ្ទះ​១​ខ្នងខាងលើ​​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ចំណែក​សម្ភារ​ដែល​រង​ការ​ខូចខាត​រួម​មាន ម៉ាស៊ីន​សាំង​កម្លាំង​៦​សេស ចំនួន​១​គ្រឿង​, កង់​ចំនួន​មួយ​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ចំពោះ​មូលហេតុ​គឺ​ពេល​ម្ចាស់ផ្ទះ​ចេញ​ទៅ​ធ្វើការ​នៅ​ប៉ោយ​ប៉ែ​ត មិន​បាន​បិទ​ប៉ា​រ៉ែត ទើប​បណ្តាល​ឱ្យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ