ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសហប្រជាជាតិ​អស់​ថវិកា​បើក​ឲ្យ​បុគ្គលិក

4 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​ ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​ANTONIO GUTERRES ​ក្នុង​សារលិខិត​មួយ​ច្បាប់​អះអាង​នា​ថ្ងៃ​ទី​៧​តុលា​ថា ថវិកា​សម្រាប់​កិច្ច​ដំណើរការ​របស់​អ​.​ស​.​ប​ពេល​នេះ​ឈាន​ដល់​កម្រិត​ចេញ​ភ្លើង​ក្រហម​ហើយ ចាប់ពី​ដំណាច់​ខែកញ្ញា​មក នៅ​សល់​តែ​២៣០​លាន​ដុល្លារ​ហើយ​ថវិកាបំរុង​ទុក​នៃ​រតនាគារ​អាច​បញ្ចេញ​អស់​នា​ដំណាច់ខែ​នេះ​។ អគ្គលេខាធិការ​អ​.​ស​.​ប​អំពី​បញ្ហា​ថវិកា​នេះ​គូសបញ្ជាក់​ថា…

អង្គការសហប្រជាជាតិ​ ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​ANTONIO GUTERRES ​ក្នុង​សារលិខិត​មួយ​ច្បាប់​អះអាង​នា​ថ្ងៃ​ទី​៧​តុលា​ថា ថវិកា​សម្រាប់​កិច្ច​ដំណើរការ​របស់​អ​.​ស​.​ប​ពេល​នេះ​ឈាន​ដល់​កម្រិត​ចេញ​ភ្លើង​ក្រហម​ហើយ ចាប់ពី​ដំណាច់​ខែកញ្ញា​មក នៅ​សល់​តែ​២៣០​លាន​ដុល្លារ​ហើយ​ថវិកាបំរុង​ទុក​នៃ​រតនាគារ​អាច​បញ្ចេញ​អស់​នា​ដំណាច់ខែ​នេះ​។

អគ្គលេខាធិការ​អ​.​ស​.​ប​អំពី​បញ្ហា​ថវិកា​នេះ​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ​បណ្ដា​រដ្ឋ​ជា​សមាជិក​បាន​វេរ​ប្រាក់​បាន​តែ​៧០%​ប៉ុណ្ណោះ​នៃ​ទឹកប្រាក់​សរុប​ចាំបាច់​សម្រាប់​សកម្មភាព​បញ្ចូល​ក្នុង​ថវិកា​ធម្មតា​ឆ្នាំ​២០១៩​។ លោក​បន្ត​ថា​សម្រាប់​ធានា​ដល់​ការ​ចំណាយ​លើ​ប្រាក់បៀវត្ស​រហូត​ដល់​ដំណាច់​ឆ្នាំ បណ្ដា​វិធានការ​ត្រូវ​តែ​ប្រកាន់​យក​ដើម្បី​មាន​ប្រាក់​បើក​ឲ្យ​បណ្ដា​បុគ្គលិក មាន​ប្រមាណ​ជា​៣៧.០០០​នាក់​ដែល​ធ្វើការ​សម្រាប់​លេខាធិការដ្ឋាន​អ​.​ស​.​ប​។

ដើម្បី​កម្រិត​ការ​ចំណាយ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ លោក​ANTONIO​លើក​ឡើងជា​ពិសេស​ពី​លទ្ធភាព​ពន្យារពេល​បណ្ដា​សន្និសីទ​និង​កិច្ចប្រជុំ​ហើយ​កាត់​បន្ថយ​បណ្ដា​សេវាកម្ម​។​ការ​ណែនាំ​នានា​ក៏​បាន​ធ្វើ្វ​​ដែរ​ដើម្បី​រិ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​ផ្លូវការ​នានា ទុក​តែ​បណ្ដា​សកម្មភាព​ដែល​ចាំបាច់​បំផុត ពន្យារពេល​ការ​ទិញ​របស់របរ​ទាំងឡាយ​ហើយ​សន្សំ​សំចៃ​ថាមពល​។

ថវិកា​សម្រាប់​កិច្ច​ដំណើរការ​របស់​អ​.​ស​.​ប​សម្រាប់​ដំណាក់កាល​២០១៨-២០១៩ ចែក​ដាច់​ពី​គ្នា​ពី​ថវិកា​សម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​ជិត​៥,៤​ពាន់​លាន​ដុល្លារ​។ បណ្ដា​រដ្ឋ​ជា​សមាជិក​បាន​បង់ប្រាក់​នោះ​ទើបបាន​២២%​។ ក្នុង​លិខិត​របស់​លោក​អគ្គ​លេខាធិការ​អ​.​ស​.​ប​លើក​ពី​បណ្ដា​ប្រទេស​ដែល​មិន​បង់ប្រាក់​វិភាគទាន​ឬ​ក៏​បង់​យឹត​យ៉ាវ ទើប​ថវិកា​របស់​អង្គការ​ពិភពលោក​នោះ​ជួប​បញ្ហា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ