ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​អាវុធ​ឡា​សែរ​ប្រឆាំង​ផ្កាយ​រណប​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ តាម​វេ​ប​សាយ​NATIONAL DEFENSE មេបញ្ជាការ​កងកម្លាំង​អវកាស​អា​មេ​រិ​ក​ឧត្ដមសេនីយ​JOHN RAYMIND កាលពី​ថ្ងៃ​ទី​៧​តុលា​បាន​ចេញ​ការ​ប្រកាស​អាសន្ន​មួយ​ថា យើង​ប្រាកដ​ក្នុង​ចិត្ត​ដែល​ចិន​បាន​ផលិត​អាវុធ​ឡា​សែរ ប្រឆាំង​បណ្ដា​ផ្កាយ​រណប​របស់​យើង ធ្វើ​ឲ្យ​ផ្កាយ​រណប​ទាំងនោះ​ចាប់​អ្វី​មិន​បាន​។…

សហរដ្ឋអាមេរិក​-​ចិន ៖ តាម​វេ​ប​សាយ​NATIONAL DEFENSE មេបញ្ជាការ​កងកម្លាំង​អវកាស​អា​មេ​រិ​ក​ឧត្ដមសេនីយ​JOHN RAYMIND កាលពី​ថ្ងៃ​ទី​៧​តុលា​បាន​ចេញ​ការ​ប្រកាស​អាសន្ន​មួយ​ថា យើង​ប្រាកដ​ក្នុង​ចិត្ត​ដែល​ចិន​បាន​ផលិត​អាវុធ​ឡា​សែរ ប្រឆាំង​បណ្ដា​ផ្កាយ​រណប​របស់​យើង ធ្វើ​ឲ្យ​ផ្កាយ​រណប​ទាំងនោះ​ចាប់​អ្វី​មិន​បាន​។

ឧត្ដមសេនីយ​រូប​នោះ​ដែល​ដឹកនាំ​កងកម្លាំង​ថ្មី​នោះ​បង្កើត​ឡើង​ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​ឆ្នាំ​២០១៩​យល់​ថា សហរដ្ឋអាមេរិក​ត្រូវ​ការពារ​ឲ្យ​បាន​ល្អ​បណ្ដា​ភ្នែក​របស់​ខ្លួន​ក្នុង​ទី​អវកាស​។​ប្រសិនបើ​សង្គ្រាម​មួយ​កើតឡើង នោះ​យើង​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​អាច​រំខាន​បណ្ដា​ផ្កាយ​រណប​ចារកម្ម​របស់​យើង​ធុន​KH-11​។ ផ្កាយ​រណប​KH-11​ជា​ផ្កាយ​រណប​ប្រើប្រាស់​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​៧០​មក ដើម្បី​ធ្វើ​ចារកម្ម​លើ​សហភាព​សូ​វៀត​។ ត្រូវ​បាន​ធ្វើ​ឲ្យ​ទំនើប​កាន់តែ​ខ្លាំង​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក ផ្កាយ​រណប​ទាំងនេះ​ហោះហើរ​ជុំវិញ​ផែនដី ក្នុង​កម្ពស់​រវាង​ពី​៣០០​ទៅ​១០០០​គីឡូម៉ែត្រ​។

ផ្កាយ​រណប​ទាំងនេះ​និ​មួយ​ៗ​មាន​តម្លៃ​រវាង​ពី​២​ទៅ​៣​ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៩​អា​មេ​រិ​ក​មាន​ផ្កាយ​រណប​ធុន​នេះ​១៦​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​។

ឧត្ដមសេនីយ​JOHN RAYMIND​វាយតម្លៃ​ថា គេ​ត្រូវ​មាន​អាវុធ​ឡា​សែរ​ខ្លាំង​បំផុត​ដែល​អាច​ឆ្លងកាត់​ពពក​និង​ឧស្ម័ន​ផ្សេង​ៗ​នៃ​បរិយាកាស ក្នុង​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ​ដោយ​ពុំ​បាត់បង់​សមត្ថភាព​ប្រឆាំង​ឧបករណ៍​ចាប់​រូបភាព​របស់​KH-11​។ តែ​បណ្ដា​នាយទាហាន​របស់​កងកម្លាំង​អវកាស​អា​មេ​រិ​ក​មាន​ជំនឿ​ជាក់​ថា ពួក​អ្នក​វិទ្យាសាស្ត្រ​ចិន​មាន​សមត្ថភាព​កសាង​បច្ចេកវិទ្យា​មួយ​បែប​នេះ​។

ឧត្ដមសេនីយ​JOHN RAYMIND​អះអាង​ថា សម្រាប់​ពេល​នេះ យើង​នៅ​ជា​អ្នក​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ប្រតិបត្តិការ​អវកាស ហើយ​បើ​ចង់​រក្សា​ការ​ឈានមុខ​នេះ គេ​ត្រូវ​បង្កើត​បណ្ដា​បច្ចេកវិទ្យា​ដើម្បី​ការពារ​បណ្ដា​ផ្កាយ​រណប​របស់​យើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ