សហរដ្ឋអាមេរិក-តួកគី-ស៊ីរី ៖ បន្ទាប់ពីបើកដៃឲ្យតួកគីវាយលុកប្រឆាំងកងកម្លាំងឃើតនៅស៊ីរី ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នាថ្ងៃទី៧តុលាបានងាករេចិត្តវិញក្នុងពេលមានភាពច្របូកច្របល់និងការគាបសង្កត់ជាអន្តរជាតិ ពិសេសពីសំណាក់គណបក្សលោក ដោយបែរមកព្រមានតួកគីប្រឆាំងរាល់ការវាយលុកនោះ។
តាមTWITTERប្រធានាធិបតីអាមេរិកសរសេរថា ប្រសិនបើតួកគីហា៊នធ្វើអ្វីមួយដែលហួសព្រំដែន នោះខ្ញុំនឹងបំផ្លាញព្រមទាំងកម្ទេចទាំងស្រុងសេដ្ឋកិច្ចតួកគី។ចំណែកបណ្ដាអ្នកទទួលខុសត្រូវនៃរដ្ឋាភិបាលលោក បានប្រឆាំងរាល់ប្រតិបត្តិការយោធាតួកគីហើយនិយាយសម្រាល ពីការចាកចេញរបស់កងទាហានអាមេរិកដែលដាក់ពង្រាយនៅស៊ីរីជិតព្រំដែនតួកគី។ អ្នកទទួលខុសត្រូវទាំងនោះលើកឡើងថា នោះជាទាហានអាមេរិកពី៥០ទៅ១០០នាក់ប៉ុណ្ណោះនៃកងកម្លាំងពិសេស ដែលត្រូវរើទៅដាក់ពង្រាយជាថ្មីក្នុងមូលដ្ឋានឯទៀតៗខាងក្នុងប្រទេសស៊ីរីហើយគ្មានករណីនៃការដកថយជាទូទៅមួយឡើយ។
ក្រោយកិច្ចសន្ទនាតាមទូរសព្ទ័រវាងលោកដូណាល់ត្រាំនិងសមភាគីតួកគីលោករីសីុបតៃយីបអ័រដូហ្គាន សេតវិមានបានបង្កើតភាពភ្ញាក់ផ្អើលមួយកាលពីយប់ថ្ងៃទី៦តុលា ដោយប្រកាសពីការដកកងទាហានអាមេរិកដែលដាក់ពង្រាយនៅជិតព្រំដែនតួកគី។ សេតវិមានបានលើកហេតុផលពីការដកថយនោះដោយថា តួកគីត្រៀមអនុវត្តប្រតិបត្តិការយោធារបស់ខ្លួនដែលគ្រោងចាប់តាំងពីយូរមកហើយ ប្រឆាំងកងជីវពលឃើតនិងបណ្ដាកងឯកភាពការពារប្រជាជនYPG ដែលជាសម្ព័ន្ធមិត្តងអាមេរិក ក្នុងការតស៊ូប្រឆាំងពួកជីហាដនៅស៊ីរី។
បន្ទាប់មកតាមTWITTERលោកត្រាំដែលមានគំនិតចង់ដកកងទាហានអាមេរិកភាគច្រើនរហូតដល់ទាំងស្រុងចេញពីស៊ីរី នាព្រឹកថ្ងៃទី៧តុលាអះអាងថា សម្រាប់យើងដល់ពេលវេលាចាកចេញពីសង្គ្រាមគួរឲ្យអស់សំណើចនិងគ្មានទីបញ្ចប់នោះ ហើយដកកងទាហានរបស់យើងត្រឡប់ទៅផ្ទះវិញ។
តាមអង្គការសិទ្ធិមនុស្សស៊ីរីOSDHមានប្រភពព័ត៌មានច្រើនក្នុងប្រទេសថា កងទាហានអាមេរិកនាព្រឹកថ្ងៃទី៧តុលា បានចាកចេញពីបណ្ដាទីតាំងគន្លឹះនៅRAS AL AIN និងTAI ABYADឆ្ពោះមកកាន់មូលដ្ឋានមួយស្ថិតនៅនៅចន្លោះតំបន់ទាំង២នេះ។ រលកនៃការជំទាស់ចំពោះការដកថយនេះផ្ទុះឡើងនៅសហរដ្ឋអាមេរិក រហូតបណ្ដាមនុស្សសំខាន់ៗនៃគណបក្សសាធារណរដ្ឋ។
ព្រឹទ្ធសមាជិកលោកLINDSEY GRAHAM អំពាវនាវឲ្យដកការសម្រេចចិត្តនោះចេញវិញ ព្រោះនឹងនាំឲ្យមានគ្រោះមហន្តរាយ។ ចំណែកប្រមុខក្រុមព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋលោកMITCH MCCONNELLបានព្រមានថា ការចាកចេញដោយប្រញាប់ប្រញាល់ពីស៊ីរីនឹងនាំឲ្យរុស្ស៊ី និងអ៊ីរ៉ង់មានប្រៀប៕ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...