កំហឹងស្ទាវរាត្រីចរ​…ដេញប្រហារកម្ទេច​ឡានទំនើប១​គ្រឿង


រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​យុវជន​ស្ទាវ​ជា​ច្រើន​នាក់​វេលា​ទៀប​ភ្លឺ ដែល​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ តុលា រឿងរ៉ាវ​បែប​ណា​នោះ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​សមត្ថកិច្ចនៅឡើយ​ទេ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​បន្ទាប់​ពី​រថយន្ត​ទំនើប​១​គ្រឿង ដែល​ជិះ​ដោយ​បុរស​២​នាក់​បាន​បើក​ដេញ​តាម​ពីក្រោយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ពី​៧​ទៅ​៨​គ្រឿង រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ថ្ម​មួយ​ដេ​ី​ម បណ្តាល​ឱ្យ​បែក​កង់ ហេ​ី​យ​ព្យាយាម​បើក​គេច​វិញ ក៏​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​និង​គប់​កម្ទេច​រថយន្ត ព្រមទាំង​ធ្វើ​ឱ្យ​អ្នក​បេ​ី​កបរ​រថយន្ត​រង​របួស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ តុលា ត្រង់​ចំណុច​ក្បែរ​ស្ពាន​អាកាស​៥​មក​រា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩ កែង​នឹង​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ គេ​ឃេ​ី​ញ​បុរស​ពីរ​នាក់​បេ​ី​ក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​GS300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-8533 ។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិស​ដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង និង​បាន​បេ​ី​ក​ដេញ​តាម​ពីក្រោយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ជិះ​ម៉ូតូ​៧​ទៅ​៨​គ្រឿង​មិន​ចាំ​ម៉ាក ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កេ​ី​ត​ហេតុ​ក្រុម​ក្មេង​ស្ទាវ​ក៏​បាន​នាំ​គ្នា​បេ​ី​ក​ម៉ូតូ​បត់​ឆ្វេង ចូល​ទៅ​ក្នុង​ផ្លូវ​បេតុង​ដែល​នៅ​អម​ផ្លូវ​រថភ្លើង ។ ខណៈ​ពេល​នោះ​រថយន្ត​ខាង​លេ​ី ក៏​បាន​បត់​ឆ្វេង​ទៅ​តាម​ពីក្រោយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​និង​បង្គោល​ថ្ម​មួយ​ដើម​ដែល​នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​និង​បែក​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ។

ភ្លាម​ៗ​នោះ​អ្នក​បេ​ី​កបរ​រថយន្ត​ខាង​លេ​ី បាន​ព្យាយាម​ថយ​រថយន្ត​មក​ខាងក្រោយ​វិញ​បំណង​បេ​ី​ក​ចេញពី​កន្លែង​កើតហេតុ ។ ប៉ុន្តែ​ខណៈ​ពេល​ដែល​រថយន្ត​ថយក្រោយ​បាន​បន្តិច ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ហេ​ី​យ​ក៏​បាន​នាំ​គ្នា​រេ​ី​ស​ដុំ​ថ្មយក​ទៅ​វាយ​កម្ទេច​រថយន្ត​ខាង​លេ​ី បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែក​កញ្ចក់​និង​ក្រពឹត​ស្ទើរ​ពេញ​តួ​រថយន្ត និង​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ដែល​ជា​អ្នក​បេ​ី​កបរ​រថយន្ត​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​បែក​ឈាម​ហូរ​ប្រឡាក់​ពេញ​រថយន្ត​ទៀត​ផង ។ ក្រោយមក​ក្រុម​ក្មេង​ស្ទាវ​ក៏​បាន​នាំ​គ្នា​ឡេ​ី​ង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ បន្ទាប់​ពី​បាន​បង្ក​ជា​ហិង្សា​ខាង​លេ​ី ។ ចំណែកឯ​បុរស​រង​គ្រោះ​ដែល​ជា​អ្នក​បេ​ី​កបរ​រថយន្ត​ត្រូវ​បាន​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯ​គ្លីនិក​ឯកជន បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​កន្លែង​កេ​ី​ត​ហេតុ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វេ​ី​ការ​អន្តរាគមន៍​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ដែរ តែ​បាន​ត្រឹម​យក​រថយន្ត​ដែល​រង​ការ​ខូចខាត​ខាង​លេ​ី​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ម្ចាស់​មក​ធ្វេ​ី​ការ​ដាក់​ពាក្យបណ្តឹង​និង​ទទួលយក​ត្រឡប់​ទៅ​វិញ ។ ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ ទំនង​អ្នក​ណា​ខ្លាំង​ឈ្នះ​…​ព្រោះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ តុលា​ដដែល​មិន​មាន​មន្ត្រី​សមត្ថកិច្ច​ណាមួយ​បានដឹង​ថា​រឿងរ៉ាវ​វាយ​បំផ្លាញ​រថយន្ត​ស៊េរី​ទំនើប​នេះ កើតឡើង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ពេល​សួរនាំ​ទៅ​មន្ត្រី​អធិការដ្ឋាន​បាន​ឆ្លើយ​ថា រង់ចាំ​ម្ចាស់​រថយន្ត​មក​ដាក់​ពាក្យបណ្តឹង​ទើប​ដឹង​ដំណើររឿង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ