ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​25​នាក់​ បាត់​ខ្លួន​271នាក់​

11 ឆ្នាំ មុន

ទី​ភ្នាក់ងារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​ YONHAP រាយ​ការណ៍​កាល​ពី​ថ្ងៃទី​១៨ មេសា​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​លិច​នាវា​​ដឹក​អ្នក​ដំណើរ​ឈ្មោះ SEWOL ក្នុង​ដែន​ទឹក​នៃ​កោះ​ជីន​ដូ​ ភាគ​និរតី​ឧបទ្វីប​កូរ៉េ​ឡើង​ដល់​២៥​នាក់​មក​ដល់​ព្រឹក​ថ្ងៃទី​១៨​ មេសា​ ខណៈ​សាក​សព​មនុស្ស​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​សមុទ្រ​ត្រូវ​បាន​រក​ឃើញ​ប្រហែល​ជា​មក​ពី​ការ​​ផ្លាស់​ប្តូរ​ចរន្ត​ទឹក​សមុទ្រ ។​

ប៉ូលិស​សមុទ្រ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ សរុប​សាក​សព​មនុស្ស​១៦​នាក់​ត្រូវ​បាន​រក​ឃើញ​ចាប់​ពី​ថ្ងៃ​ទី​១៧ មេសា​មក ។​ អ្នក​មុជ​ទឹក​ជា​ច្រើន​រយ​នាក់​បន្ត​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​បុ៉ន​ប៉ង​តាម​រក​មនុស្ស​ទាំង​ឡាយ​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ ខណៈ​​មនុស្ស​២៧១​នាក់​នៅ​តែ​បាត់​ខ្លួន ។​ បូ៉លិស​សមុទ្រ​អះ​អាង​ថា​ ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ដោយ​ឆាប់​រហ័ស ។​

នាវា​ឈ្មោះ​ SEWOL ចំណុះ​៦.៣២៥​តោន​ ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ JEJU បាន​លិច​​ក្នុង​ដែន​ទឹក​នៃ​កោះ​ជីន​ដូ​ជាមួយ​អ្នក​ដំណើរ​ និង​សមា​ជិក​ក្រុម​នាវិក​៤៧៥​នាក់​ជិះ​ក្នុង​​នោះ ។​ ក្នុង​ចំណោម​អ្នក​ដំណើរ​មានសិស្ស​សាលា​៣២៥​នាក់ និងគ្រូ​១៥​នាក់​នៃ​វិទ្យា​ល័យ​ DANWON នៅ​ក្រុង​អាន​សាន​ ភាគ​ខាងត្បូង​ក្រុង​សេអ៊ូល ។​ សិស្ស​សាលា និង​គ្រូ​ទាំង​នោះ​ធ្វើ​ដំណើរ​កម្សាន្ត​សិក្សា​រយៈ​ពេល​៤​ថ្ងៃ​ ។​

​នេះ​ជា​គ្រោះ​មហន្តរាយ​សមុទ្រ​ធ្ងន់​ធ្ងរ​បំផុត​មួយ​នៅ​កូរ៉េខាង​ត្បូង​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​ឆ្នាំ​១៩៩៣​ មក​ ដែល​​នា​ឆ្នាំ​នោះ​មាន​នាវា​មួយ​គ្រឿង​លិច​នៅ​ឆ្នេរ​សមុទ្រ​​ខាង​លិច​របស់​កូរ៉េ​ខាង​ត្បូង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩២​នាក់​ ។​ នាវា​ SEWOL ដែល​រត់​រវាង INCHEON និង JEJU ២​លើក​ក្នុង​មួយ​សប្តាហ៍​នោះ​ផលិត​នៅ​ប្រទេស​ជបុ៉ន​កាលពី​ឆ្នាំ​១៩៩៤ ។​ វា​មាន​បណ្តោយ​១៤៦​ម៉ែត្រ​​ និង​ទទឹង​២២​ម៉ែត្រ។​ វា​អាច​ដឹក​អ្នក​ដំណើរ​បាន​រហូត​ដល់​ទៅ​៩២១​នាក់​ ដឹក​រថយន្ត​បាន​១៨០​គ្រឿង​ ព្រម​ទាំង​កុង​តឺន័រ​ក្នុង​ពេល​ជាមួយ​គ្នាបាន​ដល់​ទៅ​១៥២​ឯ​ណោះ​ ៕