ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាតករ​ជា​ប្តី​​​ម្នាក់ទៀត​​ហើយ ក្នុង​ករណី​​បា.ញ់​សម្លា.ប់​ប្តី​ប្រពន្ធ​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ជា​ឃាតករ​ក្នុង​ករណី​ធ្វើឃាត​កម្ម​ដ៏​សាហាវ​ដោយ​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌល​គិរី កាលពី​១​ខែ​មុន​នោះ ឥឡូវនេះ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​ចាប់ខ្លួន​បាន​ហើយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែតុលា…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ជា​ឃាតករ​ក្នុង​ករណី​ធ្វើឃាត​កម្ម​ដ៏​សាហាវ​ដោយ​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌល​គិរី កាលពី​១​ខែ​មុន​នោះ ឥឡូវនេះ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​ចាប់ខ្លួន​បាន​ហើយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​ដៃដល់​ដែល​ត្រូវ​ចាប់​បាន​ខាងលើ​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​គគី ឃុំ​អូ​តា​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី រីឯ​ប្រពន្ធ​ឈ្មោះ យាយ អាន ភេទ​ស្រី មុខរបរ​កសិករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ ជា​ប្ដី ប្រពន្ធ​មានឈ្មោះ អុល អាយុ​៣៣​ឆ្នាំ​។ សព​អ្នក​ទាំង​២​នាក់​ជា​ជនជាតិ​ខ្មែរ ហើយ​ទើប​មក​ពី​ខេត្តកំពង់ធំ ធ្វើ​ចំការ​នៅ​ចំណុច​ខាងលើ​បាន​៩​ខែ មានកូន​តូច​ៗ៣​នាក់ ដោយ​កូនប្រុស​ច្បង​អាយុ​៧​ឆ្នាំ កូន​ទី​២​ស្រី​អាយុ​៥​ឆ្នាំ និង​ប្អូន​ទី​៣​ស្រី អាយុ​៤​ឆ្នាំ។

បើ​តាម​លោក​វរសេនីយ៍ឯក ជាវ វិបុល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ការ​ទទួល​បទបញ្ជា និង​ការ​ចង្អុលបង្ហាញ លោក​បាន​ដឹកនាំ​កម្លាំង​នាយកដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយ​រៀង និង​កំណត់​អត្ដសញ្ញាណ​ជន​ដៃដល់ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​នៅ​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៧ តុលា​នេះ នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង​។

លោក​វរសេនីយ៍ឯក បញ្ជាក់​ថា ជន​ដៃដល់​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​បាន​នោះ​គឺ​បាន​រត់គេច​មក​ធ្វើ​ជា​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។ ក្រោយ​ពេល​ឃាត់ខ្លួន​ហើយ បច្ចុប្បន្ន​នេះ​ជនសង្ស័យ​កំពុង​បញ្ជូន​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ និង​បញ្ជូន​បន្ដ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​វិញ​ដែល​ជា​ម្ចាស់​ករណី​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៩ ពោល​គឺ​មួយ​ខែ​មុន​មាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ចំណុច​ថ្មដារ ស្ថិត​នៅ​ភូមិរ​វាក់ ឃុំ​រ៉​យ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ ក្រោយ​មក​ក៏ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​បាន ចំណែក​បុរស​ជា​ប្តី​រត់​ខ្លួន។ ហើយ​ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​នេះ សមត្ថកិច្ច​សង្ស័យ​ផ្ដើម​ចេញពី​រឿង​ទំនាស់​ដីធ្លី ។

គួរ​រំលឹក​បន្ត​ថា ៖ មូលហេតុ​នៅ​ពីក្រោយ​ករណី​បាញ់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​សាហាវ​

គួរ​រំលឹក​ទៀត​ថា ៖ ពេល​នេះ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​វែកមុខ​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ