ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៅ​ពីក្រោយ​ករណី​បា.ញ់​សម្លា.ប់​​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១០​និង​៤៤​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​លើ​គ្រួសារ​កសិករ បណ្តាល​ឲ្យ​ស្លាប់​ទាំង​ប្តី​និង​ប្រ​ព​ន្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧…

ខេត្តមណ្ឌលគិរី​៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១០​និង​៤៤​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​លើ​គ្រួសារ​កសិករ បណ្តាល​ឲ្យ​ស្លាប់​ទាំង​ប្តី​និង​ប្រ​ព​ន្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែកញ្ញា ចំណែក​បុរស​ជា​ប្តី​ដែល​ជាប់​ពាក់ព័ន្ធ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ ជា​ប្ដី ប្រពន្ធ​មានឈ្មោះ អុល អាយុ​៣៣​ឆ្នាំ​។ សព​អ្នក​ទាំង​២​នាក់​ជា​ជនជាតិ​ខ្មែរ ហើយ​ទើប​មក​ពី​ខេត្តកំពង់ធំ ធ្វើ​ចំការ​នៅ​ចំណុច​ខាងលើ​បាន​៩​ខែ មានកូន​តូច​ៗ៣​នាក់ ដោយ​កូនប្រុស​ច្បង​អាយុ​៧​ឆ្នាំ កូន​ទី​២​ស្រី​អាយុ​៥​ឆ្នាំ និង​ប្អូន​ទី​៣​ស្រី អាយុ​៤​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ យាយ អាន ភេទ​ស្រី មុខរបរ​កសិករ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ រីឯ​បុរស​ជា​ប្តី​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ​កំពុង​រត់គេច​ខ្លួន​។

មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិតខាង​ថា​ក្រុម​គ្រួសារ​ទាំ​២​ខាងលើ​នេះ​គឺ​ទំនាស់​ទាស់​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ព្រោះតែ​រឿង​ដី ដែល​ជន​ដៃដល់​បាន​ឲ្យ​ទៅ​ជន​រង​គ្រោះ​។ ក្រោយមក​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ​ក៏​មាន​ទំនាស់​នឹង​គ្នា ហើយ​ជន​ដៃដល់​មក​ទាមទារ​យក​ដី​មក​វិញ តែ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ជិតខាង​បាន​ចាក់​ធុងបាស​ផឹកស្រា មាន​គ្នា​៥​ទៅ​៦​នាក់​តាំងពី​ម៉ោង​ប្រមាណ​ជាង​៣​រសៀល​រហូត​ដល់​ម៉ោង​៧​យប់​ទើប​ឈប់​។ នៅ​ពេល​អ្នក​ជិតខាង បំបែក​គ្នា​ទៅ​ផ្ទះ​វិញ​នោះ ជន​ដៃដល់​ក៏​មក​ស្ទាក់​តាម​ផ្លូវ​រករឿង​ឈ្លោះ​គ្នា រឿង​ចាក់​ធុងបាស់ ហើយ​ជន​រង​គ្រោះ​ឮ​ដូច្នោះ​ក៏​ចេញពីផ្ទះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ទៅ​សួរនាំ ស្រាប់តែ​ត្រូវ​ខ្មាន់កាំភ្លើង​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នោះ បាញ់ប្រហារ​ទៅ​លើ​ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

ប្រភព​បាន​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ជា​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​ប្រពន្ធ​ប​បាន​ហើយ នៅឡើយ​តែ​ប្ដី​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។

គួររំលឹក​ថា ពេល​នេះ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​វែកមុខ​ហើយ
គួរ​រំលឹកទៀតថា មុន​នេះ​បន្តិចផ្អើល​ ករណី​ប្តី​ប្រពន្ធ​១​គូ​ត្រូវ​ខ្មាន់​កាំភ្លើង​​បាញ់​យ៉ាង​សាហាវ​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ