ពេល​នេះ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​វែកមុខ​ហើយ


ខេត្ត​មណ្ឌល​គី​រី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បើ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​8 ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ដែល​បាន​បាញ់​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ​នៅ​ស្រុក​កោះ​ញែក​នោះ ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ​ឃាត់ខ្លួន​ស្ត្រី​ជា​ជន​ដៃដល់​បាន​ម្នាក់​រួច​ហើយ និង​កំពុង​បញ្ជូន​ពី​តំបន់​កើតហេតុ​ដែល​មាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។

សេចក្តីរាយការណ៍​បន្ត​ថា ដោយឡែក​បុរស​ជា​ប្ដី​ដែល​ស្ថិត​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ស្ត្រីជន​ដៃដល់​បាញ់​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​នោះ ក៏​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវ​ជ្រាវ​បន្ត​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉ា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរប​កសិករ ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្ដី ហើយ​ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​១​គ្រាប់​ត្រូវ​ចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញ​មក​ក្រោម​ក្លៀក​ខាងស្ដាំ បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ជន​ដៃដល់ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​នៅឡើយ ព្រោះ​ស្នងការ​ខេត្ត​ស្នើ​សុំ​លាក់​សិន ដើម្បី​ស៊ើបអង្កេត​តាម​ចាប់​ម្នាក់​ផ្សេង​ទៀត​។

ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​អំពី​ព័ត៌មាន​លំអិត ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​នេះ​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង​កើតហេតុ រួច​ខ្មាន់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ 2019 ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ចំណុច​ព្រៃ​ខៀវ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​។

គួរ​រំលឹក​ទៀត​ថា មុន​នេះ​បន្តិច​ផ្អើល ករណី​ប្តី​ប្រពន្ធ​១​គូ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​យ៉ាង​សាហាវ

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ