ដាំដើមផ្កាត្របែកព្រៃ ២០០ដើម ចាប់ពីរង្វង់មូលព្រះវិស្ណុ ផ្លែងសជិះលើគ្រុឌ រហូតដល់ព្រលានយន្តហោះចាស់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុង
- សៀមរាប
ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី និងមន្ត្រីនគរបាលក្រោមឱវាទ ចូលរួមដាំដើម ផ្កាត្របែកព្រៃបន្ថែមចំនួន ២០០ដើម បន្ថែមទៀតនៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់ ព្រលានយន្តហោះចាស់ ។
សូមរំលឹកផងដែលថា កន្លងមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំកងកម្លាំងនគរបាល ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមរួចមកហើយ ហើយលើកនេះបានបន្តដាំបន្ថែមចំនួន ២០០ដើមទៀត ដែលធ្វើឱ្យចំនួនដើមឈើសរុបដែលបានដាំមានចំនួន ៤០០ដើម។ សកម្មភាពនេះ គឺជាការ ចូលរួមចំណែកក្នុងការបង្កើនភាពបៃតង កែលម្អបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ៕








ចែករំលែកព័តមាននេះ